Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង ហ្វេ (​វៀតណាម​) ៖ សត្វ​ចម្លែក​ពីរ បាន “​រសាត់​” ចូល​ក្នុង​ភោជនីយដ្ឋាន​មួយ​ (Video inside)

spot_img

​​ពេល​ទិញ​ត្រី​ថ្លឹង​ដាក់​កញ្ឆេរ​ពី​សំណាក់​អ្នកនេសាទ បំណង​យក​មក​ធ្វើ​ជា​ម្ហូប​សម្រាប់​លក់​ក្នុង​ភោជនីយដ្ឋាន ស្រាប់តែ​ម្ចាស់​ហាង​នេះ បានឃើញ​លាយឡំ​ជាមួយ​ត្រី​ពីរ​ក្បាល មាន​រាងរៅ​ពណ៌​សម្បុរ​យ៉ាង​ចម្លែក មើល​ទៅ​ពិតជា​សាហាវ​ណាស់​។​

​រឿងរ៉ាវ​គឺ ម្ចាស់​ហាង​ឈ្មោះ វូ នៅ​ស្រុក ហ្វូ​ឡុក ខេត្ត Thua Thien-Hue ឲ្យដឹងថា ពេល​ទិញ​ត្រី​ពី​អ្នកនេសាទ ហើយ​យកមក​ហាង​ចាក់​មើល​ក៏​ប្រទះ​ឃើញ​មាន​ត្រី​ពីរ​ក្បាល​យ៉ាង​ចម្លែក ។​

​មច្ឆា​ចម្លែក​ពេល​ថត​កៀក​

​ម្ចាស់​ហាង​ខាងលើ​ឲ្យដឹងថា ត្រី​មួយ​ក្បាល​មាន​ពណ៌​អុច​ក្រម៉ៅ ហើយ​ក្បាល​របស់​វា​ស្រដៀង​នឹង​ត្រី​បា​ឡែន រីឯ​ត្រី​មួយ​ក្បាល​ទៀត​មាន​ឆ្នូត​ពណ៌​ខ្មៅ ក្បាល​ពណ៌​លឿង ។ គាត់​ក៏​យក​ពួកវា​ចេញ រួច​យក​ដាក់​ចូល​ក្នុង​អាងទឹក រួច​ថត​វា​ដាក់​លើ​បណ្តាញ​សង្គម​ចង់ដឹងថា តើ​វា​ជា​ត្រី​អ្វី​?

​ហេតុ​នេះ​បើ​ប្រិយមិត្ត​ណា​ស្គាល់​ជួយ​ប្រាប់​ផង​ថា ជា​ត្រី​អ្វី​? ហើយ​បរិភោគបាន​ដែរឬទេ​?

spot_img
×