Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បាន​មឹក​យក្ស​ប្រវែងជាង ២ ម៉ែត្រ និង​ក្រោយ​ភ្លក់​រសជាតិ​សាច់​របស់​វា អ្នកភូមិ​និយាយថា​… (មានវីដេអូ)

spot_img

​ថ្មីៗ​នេះ អ្នកនេសាទ​វ័យក្មេង​ម្នាក់​មកពី​ភូមិ Hadji Taha បានធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​មក​ចោមរោម​មើល បាន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ឃើញ​គាត់​នាំមក​នូវ​មឹក​យក្ស​១​ប្រវែង ២.៥ ម៉ែត្រ ។ ការនេសាទ​ដ៏​កម្រ​នេះ បាន​ធ្វើឡើង​នៅក្នុង​សមុទ្រ នៃ​ស្រុក Sibutu ខេត្ត Tawi-Tawi ប្រទេស​ហ្វីលីពីន ។​

​មឹក​យក្ស​នេះ ត្រូវបាន​ដឹក​តាម​ទូក មកកាន់​ឆ្នេរសមុទ្រ​ដោយ​អ្នកនេសាទ​មួយចំនួន ។ ពួកគេ​បន្ទាប់មក ក៏បាន​យក​ម៉ែត្រ​វាស់ និង​រកឃើញថា​វា​មាន​ប្រវែង​រហូតដល់ ២.៥ ម៉ែត្រ ឯណោះ ។

Harold Eduardo Curtis ជា​អ្នកនេសាទ​ម្នាក់​នៅលើ​កោះ​នេះ ដែល​បានឃើញ​មឹក​យក្ស​នេះ បាន​និយាយថា​៖ «​ខ្ញុំ​បាន​ស្គាល់​អ្នកនេសាទ​ដែល​ចាប់បាន​មឹក​នេះ ។ វា​ពិតជា​មានការ​លំបាក​ស​ម្រា​ប់​គាត់ ក្នុងការ​នាំយក​វា ព្រោះ​ទម្ងន់​របស់​វា​» ។​

​អ្នកភូមិ​ជាច្រើន​មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ចំពោះ​លក្ខណៈ​សាច់​របស់​វា បន្ទាប់​បាន​ភ្លក់​ក្រោយពេល​ចម្អិន ។ ចំណែក Curtis ក៏បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​ផងដែរ បន្ទាប់ពី​បាន​ភ្លក់​រសជាតិ​សាច់​របស់​វា ៕ ចន្ទី​

spot_img
×