Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីជនជាតិចិន បើករថយន្តអូឌីឡើងខឿន ទៅបុ.កបង្គោលកៅឡាក់បាក់៥ដើម រួចបន្តទៅបុ.កផ្ទប់ដើមឈើ

spot_img

ភ្នំពេញ ÷ នារីជនជាតិតចិនម្នាក់ បានបើករថយន្តម៉ាកអូឌីពណ៌សមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតឡើងខឿនផ្លូវ ជ្រុលទៅបុ.កបង្គោលកៅឡាក់បាក់អស់៥ដើម រួចបន្តទៅបុ.កផ្ទប់ដើមឈើបណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ​ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកអូឌីស៊េរីទំនើប ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AY-3765 បើកបរដោយនារីជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតឡើងលើខឿនផ្លូវ ទៅបុ.កនឹងបង្គោលកៅឡាក់បាក់៥ដើម រួចបន្តបុ.កផ្ទប់ដើមឈើរទៅមុខលែងរួច។ សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះទេ រងការខូចខាតតែសម្ភារៈមួយចំនួនរបស់ពលរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យឃើញថា មិនប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរដ្ឋ រួចបានឱ្យភាគីជនជាតិចិន បើករថយន្តបង្កធ្វើការដោះស្រាយ ជាមួយនឹងម្ចាស់ទីតាំងសងថ្លៃខូចខាតសម្ភារៈទាំងអស់ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img