Thursday, December 9, 2021

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP420 និង P2219-F1, F2 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ក្នុងសង្កាត់ដង្កោ

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០:១៥នាទីយប់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP420 និង P2219-F1, F2 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេស ពិនិត្យឃើញថាអាចនឹងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណា យើងខ្ញុំនឹងជូនដំណឹងនេះទៅកាន់អតិថិជនជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធិដោយ ៖ កូលាប