Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក កំពុងតែភ័យ ពីមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ប្រមុខកងទ័ពសហរដ្ឋអាមេរិក កំពុងតែព្រួយបារម្ភ អំពីការប្រកួតប្រជែងគ្រឿងសព្វាវុធ នៅក្នុងសង្គ្រាមត្រជាក់សាជាថ្មី ក្រោយពេលចិនបានបា.ញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា លោកឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក បានថ្លែងថា ការសាកល្បងកាំជ្រួច មានល្បឿនលឿនជាងសំឡេងរបស់ចិន នឹងអាចនាំឲ្យមានការប្រកួតប្រជែងគ្រឿងសព្វាវុធ នៅក្នុងសង្គ្រាមត្រជាក់សាជាថ្មី។

លោកឧត្ដមសេនីយ៍ Mark Milley ប្រមុខកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានថ្លែង នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្ដាញទូរទស្សន៍ Bloomberg ថា យោធាចិនកំពុងតែបង្កើនសកម្មភាពយ៉ាងឆាប់រហ័ស ពាក់ព័ន្ធនឹងមីស៊ីលល្បឿនលឿនជាងសំឡេង។

លោកឧត្ដមសេនីយ៍ Mark Milley ប្រមុខកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថា «អ្វីដែលយើងបានឃើញ វាជាព្រឹត្ដិការណ៍មួយដ៏សំខាន់ខ្លាំងណាស់ ចំពោះការសាកល្បងប្រព័ន្ធសព្វាវុធ មានល្បឿនលឿនជាងសំឡេង ហើយវាក៏ជាការគួរឲ្យព្រួយបារម្ភបំផុត។ យើងនឹងតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត»។

សារព័ត៌មាន Finacial Times បានរាយការណ៍ នៅខែតុលា ឆ្នាំ២០២១ ថា ការបា.ញ់សាកល្បងកាំជ្រួចមានល្បឿនលឿនជាងសំឡេងរបស់ចិន បានធ្វើឲ្យសហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្ដែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលសេចក្ដីរាយការណ៍នោះ។ ចិនបានអះអាងថា ខ្លួនមិនមានការបា.ញ់សាកល្បងមីស៊ីលណាមួយនោះទេ ប៉ុន្ដែចិនគ្រាន់តែបា.ញ់បង្ហោះយានអវកាសតែប៉ុណ្ណោះ។

ការអត្ថាធិប្បាយរបស់ប្រមុខកងទ័ពសហរដ្ឋអាមេរិក គឺជាការទទួលស្គាល់ផ្លូវការលើកដំបូង ដោយសហរដ្ឋអាមេរិក ចំពោះការអះអាងថា ចិនបានធ្វើតេស្តមីស៊ីល ចំនួនពីរលើក កាលពីរដូវក្តៅ។ របាយការណ៍ បានបង្ហាញថា ការសាកល្បងគ្រឿងសព្វាវុធរបស់ចិន ជាមីស៊ីល មានសមត្ថភាពអាចបំពាក់អាវុធនុយក្លេអ៊ែរ ដែលអាចគេចពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×