Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​រារាំង​អា​មេ​រិច ក្នុង​ការស៊ើបអង្កេត​ការវាយប្រហារ​ដោយ​អាវុធ​គីមី នៅ​ស៊ី​រី​

spot_img

​ប្រទេស​រុស្សី​បាន​វេតូ​ដំណោះស្រាយ​ពង្រាង​របស់​អា​មេ​រិច នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​​ជាតិ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នេះ ដែល​សេចក្តីសម្រេច​នោះ​នឹង​បង្កើតឲ្យមាន​ការស៊ើបអង្កេ​ត​ឯក​​រាជ្យ​មួយ លើ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​​សារព៌តមាន​អាមេរិច CNN​។​

​សេចក្តីសម្រេច​របស់​អា​មេ​រិច​ក៏​បាន​ធ្វើការ​ថ្កោលទោស​ការវាយប្រហារ​ដោយ​អាវុធ​គីមី ដែល​ត្រូវ​គេ​​សង្ស័យថា ​ជា​ទំនួល​ខុស​ត្រូវ​របស់​របប​ដឹកនាំ​របស់​ប្រធានាធិបតី Bashar Hafez al-Assad និង​​ទាមទារ​ឲ្យមាន​ការចូល​ទៅ​កាន់​តំបន់ Douma ជា​បន្ទាប់​របស់​ក្រុម​មនុស្សធ៌ម និង​ស្នើ​ឲ្យមាន​​ការស៊ើបអង្កេត​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Nikki Haley បាន​ថ្លែងថា “​នៅពេល​​ប្រជាជន​នៃ​តំបន់ Douma ជាមួយនឹង​សហគម​ន៏​អន្តរជាតិ​រង​ចាំមើល​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ មាន​ប្រទេស​មួយ​បាន​ដើរចេញ​ឆ្ងាញ​។​” អ្នកស្រី​ចង់​សំដៅលើ​ប្រទេស​រុស្សី​។​

“​ប្រវត្តិសាស្ត្រ​នឹង​កត់ត្រា​វា​នៅ​ថ្ងៃនេះ ប្រទេស​រុស្សី​បាន​ជ្រើសរើស​យក​ការការពារ​បិសា​ច ជាជាង​ជីវិត​ប្រជាជន​ស៊ី​រី​។ រុស្សី​បាន​ធ្វើឲ្យ​ខូច​ជំនឿ​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​”​។​

​សូមបញ្ជាក់​ថា ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​សៅរ៍កន្លងទៅនេះ ស្ថិត​ក្នុង​ទីក្រុង Douma បណ្តាលឲ្យ​មនុស្ស​ចំនួន ៤៩​នាក់​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​៕ សុភ័ក្ត្រ​

 

spot_img
×