Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ រ៉ូស comment រិះគន់ ទ្រី ដាណា រឿង​ស្លៀក​ពាក់ ហើយ​ត្រូវ​មេធាវី​អញ្ជើញ​មិន​ចាំ​ស្អែក ស្រាប់​​តែ​​លោក​ វិល្លាម លើក​ឡើង​ប្រយោល​យ៉ាង​ចាក់​ដោត​ថា…

spot_img

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះរឿងរ៉ាវដ៏មិននឹកស្មានមួយ ដោយថ្មីៗនេះ ស្រាប់តែមានមេធាវីម្នាក់របស់អ្នកស្រី ទ្រី ដាណា បានជូនលិខិតទៅកាន់តារាសម្តែងកញ្ញា រ៉ូស ឲ្យចូលខ្លួនដោះស្រាយបញ្ហា ទាក់ទងការបញ្ចេញមតិ (comment) ដោយមិនដឹងថាមានចេតនាចង់ចំអក ឬរិះគន់ស្ថាបនាយ៉ាងណា ទៅលើការស្លៀកពាក់តុបតែងខ្លួនរបស់អ្នកស្រី ទ្រី ដាណា ថាមើលទៅមិនសុីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលអ្នកស្រីមាន….។

តែទោះយ៉ាងណា ទន្ទឹមនឹងទទួលបានលិខិតអញ្ជើញឲ្យទៅជួបដោះស្រាយរឿងនេះភ្លាម កញ្ញា រ៉ូស ដែលទំនងមានការភិតភ័យខ្លាំង ក៏បានរត់ទៅពឹងមេធាវីម្នាក់ឲ្យជួយខ្លួនស្ងាត់ៗ និងក៏បានបង្ហោះសារសុំការអភ័យទោសពីអ្នកស្រី ទ្រី ដាណា ថា៖​ សុំអធ្យាស្រ័យលោកជំទាវទ្រីដាណាពីចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនា ដែលធ្វើអោយប៉ះ-ពាល់អារម្មណ៍បងស្រីជាទីសាធារណះប្អូនស្រីពិតជាសុំទោ.សខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាមបងស្រីអភ័យទោ.សដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try។

ដោយឡែក លោក វិល្លាម ឯណេះវិញ ក៏បានព្រលយពាក្យយ៉ាងចាក់ដោត តែមិនសំដៅទៅរឿងអ្នកណានោះទេ ដោយលោកបានលើកឡើងបែបនេះថា៖ អ្នកមាន២ជំពូក

១ ធ្វេីជំនួញដេីម្បីសប្បុរស

២ ធ្វេីសប្បុរសដេីម្បីជំនួញ

អ្នកមានឬសេដ្ឋីក្នុងជំពូកទី២ នេះ កុំថាឡេីយយេីង រិះគន់ សូម្បីសរសេីរ ឬ លេីកមតិស្ដាបនា ក៏គេអាចគម្រា.មប្ដឹ.ងបានដែរ ។ គួរធ្វេីវិសោធនកម្មច្បាប់ព្រ.ហ្មទ.ណ្ឌ បន្ថែមបទបង្អាប់ជាសាធារណៈ និងបទលេីកមតិស្ថាបនាជាសាធារណៈ បន្ថែមទៀត?។

ក្រោយពីបានឃើញលោក វិល្លាម លើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គម ក៏បានចូលបញ្ចេញមតិលើកឡើងកប់ៗទៅលើរឿងនេះថា៖ គ្រាន់តែគេរិះគន់ក៏មិនបាន អុីចឹងខំថតបង្ហោះរកប្រកាច់អី!? កាលណាតែយើងបង្ហោះត្រូវគិតទុកជាមុនថា ប្រាកដជាមានអ្នកចូលចិត្ត និងមិនចូលចិត្តហើយ! អុីចឹងគួរបើកចិត្តអោយទូលាយខ្លះទៅ, កុំនាំគ្នា Comment ឥតប្រយោជន៌ ទឹកលិចអស់ហើយ គួរចុះជួយរាស្រ្កទៅប្រសើរជាង អោយគេនាំគ្នាបង្អូត ឡាន ផ្ទះ រួចចុងក្រោយមកសុំ 1Dollas មក,….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×