Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​ក្រុមហ៊ុន​ស៊ុន​អ៊ូ​ខុង ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​សៀមរាប​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ស្លាប់​២​របួស​ធ្ងន់​ស្រាល​ជាង​១០​នាក់​ទៀត​

spot_img

​ខេត្តសៀមរាប ៖​រថយន្តក្រុង ដឹក​អ្នកដំណើរ ក្រុមហ៊ុន ស៊ុន​អូ​ខុង បើក​ធ្លាក់ ពីលើ​ស្ពាន​បេតុង នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ស្ពាន​ថ្នល់​ដាច់ ឃុំ​សង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ៣ ទៀប​ភ្លឺ ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨​។ តៃកុង​ឡាន និង​អ្នកដំណើរ​ម្នាក់ទៀត បាន​ស្លាប់​។​

​រថយន្តក្រុង​ក្រុមហ៊ុន​ស៊ុន​អ៊ូ​ខុង ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​សៀមរាប​ពាក់​ស្លាក​លេខ ភ្នំពេញ​3D5280​បើកបរ ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ស្ពាន​ប្រឡាយ​បេតុង ត្រង់​ចំណុច​ស្ពាន​ថ្នល់​ដាច់​ផ្លូវជាតិ​លេខ​៦ ស្តិតក្នុង​ភូមិ​ដំរីឆ្ល​ង ឃុំ​សង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប បណ្តាលឲ្យ​មាន​របួស​មនុស្ស​ធ្ងន់ ស្រាល​២១ នាក់ ក្នុងនោះ​មាន​ស្រី​១២​នាក់ និង​មាន​ភ្ញៀវ​បរទេស​ចំនួន​១​នាក់​ផង​ដែរ ។​
​តាម​របាយការណ៍​បឋម​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មនុស្ស​ស្លាប់មាន​ចំនួន​៣​នាក់​ទាំង​តៃកុង​ម្នាក់​ផង​ដែរ ។ ភ្លាមៗ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរ​នៅក្នុង​ក្រុង​សៀមរាប​ដើម្បី​ព្យាបាល ដែល​ក្នុងនោះ​អ្នក​របួស​មាន​ប្រុស​របួសធ្ងន់​៧​នាក់ មាន​ស្រី​៣​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×