Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១សន្លឹករបស់បណ្ឌិត ម៉ុង ប្ញទ្ធី បា.ញ់ចំៗ ទៅ​កាន់​អ្នក​រត់​ទៅ​បួស ពិសេស​គ្រូ​ជោគជ័យ ខណៈ​លោក​បាន​លើក​ឡើង​បែប​នេះ​ថា…

spot_img

ថ្មីៗនេះ រូបថតអតីតកាល១សន្លឹក របស់ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ដែលបានកោរសក់បួសជាព្រះសង្ឃ ឃើញថា ពិតជាបាញ់ចំៗ ទៅកាន់រឿងដ៏ហួសៗចិត្តកន្លងទៅក៏ដូចថ្មីៗ ទាក់ទងករណីអ្នកតែងផ្អើលរត់ទៅបួស ដោយសាររឿងស្នេហា ឬ លែងលះប្តីប្រពន្ធ ជាដើម និងពិសេសទៀតនោះ គឺផ្តោតទៅគ្រូជោគជ័យតែម្តង ដែលបានជួយដោះស្រាយបញ្ហាបំណុលស៊ីថ្លៃរហូត ១ ម៉ឺនដុល្លារ ដ៏គួរឲ្យហួសចិត្តបំផុត។

នេះបើតាមទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបង្ហោះរូបថតអតីតកាល គ្រាដែលលោកបានសាងភ្នួសជាព្រះសង្ឃ ដោយបានភ្ជាប់ Caption បាញ់ទៅកាន់បុគ្គលល្បីៗរត់ទៅបួសដោយសាររឿងវិបត្តិស្នេហា ឬ ប្តីប្រពន្ធ យ៉ាងដូច្នេះថា៖ «មាន​ប្រីយមិត្ត​យេីងផ្ញេីរូបនេះមកអោយ​ខ្ញុំ​ ហេីយ​សរសេរ​ថាមានរឿងអីដោះស្រាយមិនចេញ ជាមួយលោកជំទាវប្រហុក ឬ លោកអុំ​ឧកញ៉ា បានជារត់ទៅ​បួសអុីចឹង តេីអាចអោយខ្ញុំជួយបានដែរឬទេ?»។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យអស់សំណើចទៀតនោះ គឺបន្ទាប់ពីបានផុសរួច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានឆ្លើយតបយ៉ាងចាក់ដោត ទៅកាន់អ្នកសួរ ចង់ជួយប្រឹក្សាយោបល់ តែគិតថ្លៃសេវាក្នុងន័យចំអកទៅឲ្យគ្រូជោគជ័យ សៀវ សុផល យ៉ាងដូច្នេះថា៖ «បេីយកសេវាកម្ម​រហូតដល់ ​10.000$​ ខ្ញុំសុខចិត្តទុកលុយនេះ យកទៅ​ធ្វើបុណ្យ​ដាក់ទានវិញ​ប្រសេីជាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×