Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន សម្រេចយកខេត្ត ៣ ជាជំហានៗ និងជាយុទ្ធសាស្ត្របើកដំណើរការទេសចរណ៍វ៉ាក់សាំងនៅ ចុង ខែវិច្ឆិកា ឆ្នាំ២០២១

spot_img

ភ្នំពេញ ៖ ក្នុងឱកាសត្រៀមបើកទទួលភ្ញៀវទេសចរវ៉ាក់សាំង ដែលនឹងត្រូវដំណើរការនាពេលឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿជឿជាក់ និងយុទ្ធសាស្ត្រ ក្នុងអារម្ភកថា របស់សម្ដេច ស្ដីពី «ផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» សំដៅជំរុញការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយសម្ដេច សម្រេចជ្រើសយកខេត្តចំនួន ៣ អនុវត្តជាជំហានៗ បើកដំណើរការទេសចរណ៍វ៉ាក់សាំង។

អារម្ភកថា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ មានខ្លឹមសារថា ឈរលើទស្សនវិស័យ នៃការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្ដែងនិយម ដោយមានផែនការច្បាស់លាស់ ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ ” ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗដែលជាឯកសារគោលដ៏មានសារសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា។

ការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើងតាមដំណាក់កាល ជាជំហានៗ ដោយផ្អែកលើវិធីសាស្រ្តជាក់លាក់ ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដែលជាអនុគមន៍ និងអត្រានៃការចាក់វ៉ាក់សាំង អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ19, សមត្ថភាពឆ្លើយតប និងគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងការត្រៀមលក្ខណសម្បត្តិសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

អារម្ភកថា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១ របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងស្មារតីប្រុងប្រយ័ត្ន ដើម្បីគុណប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រះរាជាណាចក្រកម្ពុជា នឹងបើកទទួលទេសចរវ៉ាក់សាំងនៅចុង ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយចាប់ផ្ដើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ , តំបន់តារាសាគរនៅខេត្តកោះកុង , និងបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុង ខែមករា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវមានការត្រួតពិនិត្យតាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តន៍ជាក់ស្ដែងនៃសភាពការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងជំហាននីមួយៗ ផ្សារភ្ជាប់ជាមួយនឹងជម្រើសសម្រាប់ការបើក-បិទ ដោយផ្អែកលើការបែងចែកតំបន់ ការធ្វើអាទិភាវូបនីយកម្ម ជម្រើសសកម្មភាពទេសចរណ៍តាមអនុវិស័យ និងកត្តាពេលវេលា ដែលដើរតួជាចន្ទល់យុទ្ធសាស្ត្រសំខាន់ ក្នុងការផ្ដល់លទ្ធភាពដល់ការគ្រប់គ្រងហានិភ័យ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×