Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍ អតីតមេភូមិម្នាក់ ពាក់ព័ន្ធអំពើឃា.ត.កម្ម-ស.ម្លាប់ស្រីស្នេហ៍ រួចដុតសាកសពចោល ដើម្បីបំបាត់ភស្តុតាង នៅខេត្តកំពង់ឆ្នាំង !!!

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ អតីតមេភូមិម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយបានសម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាដៃគូស្នេហា រួចដុតសាកសពនាងចោល ដើម្បីលុបបំបាត់ភស្តុតាង ហើយ រត់គេចខ្លួន ប្រព្រឹត្តនៅក្នុងភូមិ ក្រាំងកន្រ្ទោស, ឃុំពាម , ស្រុក សាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែ មិថុនា ២០២០ ។

លោកជំទាវ ទិតសិទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ញ៉េប សុខុម ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មានមុខរបរមុន ចាប់ឃាត់ខ្លួន ជាមេភូមិក្រាំងកន្ទ្រោល, មានទីលំនៅភូមិគ្រាំកន្ទ្រោល ឃុំពាម, ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជា ថន ភេទ ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ កសិករ និង មានទីលំនៅ-នៅក្មុងភូមិ-ឃុំ-ស្រុក ជាមួយគ្នានឹងជនជាប់ចោទ។

លោកជំទាវចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់អោយគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២០លានរៀល (ប្រមាណ៥០០០ដុល្លារអាមេរិក) ។

តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម មកកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ ញ៉េប សុខុម ត្រូវបានជាប់ចោទពីបទ« ឃា.ត.កម្ម និងលុបបំបាត់ភស្តុតាង » តាមបញ្ញត្តិមាត្រា ១៩៩ និង ៥៣១ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពី បានស.ម្លាប់ជនរងគ្រោះ ភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាពេលសវនាការ, ជនជាប់ចោទ ញ៉េប សុខុម បានឆ្លើយបដិសេធ ចំពោះការចោទ និងការផ្តន្ទាទោសគាត់ ដាក់គុកកំណត់១២ ឆ្នាំ អំពីសំណាក់តុលាការខេត្តកំពង់ឆ្នាំង និង និយាយថា ពីគាត់មិនបានសម្លាប់ជនរងគ្រោះនោះទេ។

ឈ្មោះ ញ៉េប សុខុម បាននិយាយថា ខ្លួន និង ជនរងគ្រោះ គឺជាបងប្អូនសាច់ថ្លៃ នឹងគ្នា ហើយក៏ជាគូស្នេហាលួចលាក់នឹងគ្នាផងដែរ។
ពួកគេមានទំនាក់ទំនងស្នេហា និង ធ្លាប់បាន រួមភេទជាមួយគ្នា ដោយលួចលាក់ ជាច្រើនឆ្នាំមកហើយ។

ឈ្មោះញ៉េប សុចុម និយាយទៀតថា នៅថ្ងៃកើតហេតុនោះ, ខ្លួន និង ជនរងគ្រោះ បានណាត់ជួបគ្នា នៅឯខ្ទមចំការរបស់ជនរងគ្រោះ នៅឯចុងភូមិ ដែលជាកន្លែងស្ងាត់ ដើម្បីរួមភេទនឹងគ្នា ដូចទម្លាប់ដែលពួកធ្លាប់ធ្វើកន្លងមក។

ឈ្មោះ ញ៉ែប សុខុម បានបន្តថា ក៏ប៉ុន្តែ ខណៈពួកគេកំពុងតែរួមភេទជាមួយគ្នានោះ, ស្រាប់តែជម្ងឺចាស់ (ជម្ងឺបេះដូង) របស់ជនរងគ្រោះបានរើឡើង និង បណ្តាលឲ្យនាងត្រូវគាំងបេះដូងស្លា.ប់ភ្លាមៗ តែម្តងទៅ ទោះបីជាគាត់ខិតខំជួយអន្តរាគម និង ជួយសម្រួលចលនា ដង្ហើមដល់នាងក៏ដោយ។

គាត់បានបន្ថែមថា នៅពេលនោះ ដោយសារតែ ខ្លួនមានការភិតភ័យយ៉ាងខ្លាំងពេក និង ដោយសារតេ ខ្លាចអ្នកភូមិឃើញ និង ចោទថា គាត់ ជាអ្នកសម្លាប់ជនរងគ្រោះ, គាត់ក៏បែកគំនិត ដុតសាកសពរបស់ជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង រួចហើយគេចខ្លួនតែម្តងទៅ។

ឈ្មោះ ញ៉ែប សុខុម បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយ ជួយរកការពិត និង យុត្តិធម៌ ដល់រូបគាត់ផង ពីព្រោះ គាត់មិនបានសម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់ និង ការកាត់ទោសគាត់ ដាក់គុក ១២ ឆ្នាំ នោះទេ។

សំណរឿងក្តីព្រហ្មទណ្ឌនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×