Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ ដោយទឹកទំនប់ព្រែកត្នោត ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន

spot_img

ភ្នំពេញ ៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ ដោយទឹកទំនប់ព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីចែកអំណោយខាងលើនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចូលរួមក្នុងឱកាសនោះដែរមានវត្តមានលោកកែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញប្រធានក្រុមការងារ ចុះជួយខណ្ឌដង្កោនិងឯកឧត្តមស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ សម្ដេចទាំងពីរ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយទាំងនេះ មកចែកជួនបងប្អូន ដែលជួបការពិបាក ដោយសារទឹកជំនន់ ។

ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨ តុលានេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ច និងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជានិច្ចកាល នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋ មានបញ្ហាទុក្ខព្រួយគឺ សម្ដេចទាំងពីរជួយបងប្អូនប្រជាពរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ដោយការអត់បាយនោះទេ។

ឯកឧត្តមឃួង ស្រេង បានបន្ថែមឲ្យដឹងទៀតថា អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន១០០០តោន បានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×