Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនប្រមឹកម្នាក់ ស្រវឹងស្រាដេញកា.ប់ព្រះសង្ឃមួយអង្គ ផ្អើលពេញវត្ត

spot_img

តាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងវត្តចំប៉ាស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីប៉ុនប៉ងឃា.ត.កម្ម និងធ្វើឱ្យខូចខាតដោយចេតនា កើតឡើង បង្កដោយជនសង្ស័យឈ្មោះ ឡាញ ផេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកញ្ចែត ដេញកាប់ព្រះសង្ឃមួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម៣៨វស្សា ដែលកំពុងគង់នៅក្បែរកុដិ តែព្រះសង្ឃឃើញទាន់ ក៏រត់ទៅចូលបន្ទប់ក្នុងកុដិ ហើយដាក់គន្លឹះស្រាប់តែជនសង្ស័យខាងលើ យកកាំបិតកា.ប់ទៅលើទ្វារ បង្អួចកុដិ និងកា.ប់បំផ្លាញព្រះពុទ្ធបដិមាចំនួន០៣បដិមា និងសម្ភារៈមួយចំនួនទៀត នៅក្នុងកុដិបណ្ដាលឱ្យខូចខាត។ មូលហេតុ ដោយជនសង្ស័យខាងលើនេះស្រវឹងស្រាជោកជាំ។

ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×