Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េង កែវពេជ្ជតា លើកសសើរបុរសម្នាក់ ក្នុងថ្ងៃខួបកំណើតកូន

spot_img

ភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាអ្នកនាង ម៉េង កែវពេជ្ជតា បានលើកសសើរទៅកាន់បុរសម្នាក់ ដែលបានយកចិត្តទុកដាក់ ថែរក្សាកូនរបស់អ្នកនាងដូចកូនបង្កើត ចំថ្ងៃខួបកំណើតកូនប្រុសរបស់អ្នកនាង។

បើទោះបីជាមិនបង្ហាញឈ្មោះឲ្យចំនោះក៏ដោយ ប៉ុន្តែមហាជនមួយចំនួនសន្មតបានថា បុរសមិនមានអ្វីក្រៅពីបុរសអាណិកជន នៅបារាំងម្នាក់ដែលជាគូស្នេហ៍ថ្មី របស់នាងនោះឡើយ។

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារតាមហ្វេសប៊ុកថា កូនៗរបស់ម៉ែសុទ្ធតែជាគ្រាប់ពេជ្រប្រចាំត្រកូល ម៉ែសូមបួងសួងឲ្យកូនប្រុសរបស់ម៉ែមានសុខភាពល្អ មានបញ្ញាឆ្លាតវៃភ្លឺថ្លាទេវតាតាមថែរក្សាគ្រប់ទីជិតឆ្ងាយ និងមានក្តីសុខ មានសំណាងល្អ អនាគតល្អត្រចះត្រចង់ ។

Happy Birthday to you my dear son សូមអរគុណការមើលថែដ៏ល្អឥតខ្ចោះ ល្អហួសពីឪពុកបង្កើត អរគុណបង ។
នាងខ្ញុំសូមអរគុណសម្រាប់ពាក្យជូនពរដ៏ល្អៗចំពោះកូនប្រុសនាងខ្ញុំអំពីសំណាក់បងប្អូន និងហ្វ៊ែនទាំងអស់គ្នាផង ។
ជាការកត់សម្គាល់ចាប់តាំងពីបែកបាក់ជាមួយស្វាមីមកអ្នកនាង ម៉េង កែវពេជ្ជតា បានរស់នៅជាស្ត្រីមេម៉ាយកូន២ដោយបានតស៊ូយ៉ាងខ្លាំង ក្នុងការបីបាច់ថែរក្សាកូននៅក្នុងបន្ទុក។

មិនឲ្យកូនដើរចេញឆ្ងាយគន្លងរបស់ខ្លួនអ្នកនាង ម៉េង កែវពេជ្ជតា បានបណ្តុះកូនប្រុសស្រីរបស់នាង ទាំងពីរឲ្យចេះផ្នែកសិល្បៈទាំងការច្រៀងនិងលេងភ្លេង។ ជាងនេះទៅទៀតអ្នកនាងបានបញ្ជូនកូនប្រុស ទៅសិក្សាដល់ប្រទេសបារាំង ក្រោមការមើលថែយ៉ាងល្អ ពីបុរសជាគូស្នេហ៍ថ្មីរបស់នាងផងដែរ។

បើទោះបីជាអ្នកនាង ម៉េង កែវពេជ្ជតា នៅមិនទាន់បើកចំហរពីចំណងស្នេហ៍ថ្មីនេះក៏ដោយ ប៉ុន្តែកន្លងមកអ្នកនាងហាក់ មិនបានបដិសេធទេ នៅពេលមានការសាកសួរពីរឿងនេះ។ គេនៅចាំថា អ្នកនាងធ្លាប់បានអះអាង ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ចំណងស្នេហ៍រវាងនាង និងបុរសអាណិកជននៅបារាំង គឺបានទទួលការដឹងលឺពីចាស់ៗទាំងសងខាងរួចហើយ។

អ្នកនាងបញ្ជាក់ថា រហូតមកទល់ពេលនេះ រវាងអ្នកទាំងពីរកំពុងរង់ចាំកំណត់ថ្ងៃពិសេស ហើយបើមិនមានការប្រែប្រួលទេ នាងអាចនឹងរៀបពិធីមង្គលការទាំង នៅប្រទេសបារាំង និងនៅខ្មែរ៕រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×