Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការរិះគន់ខ្លាំងៗ! លើគ្រូភ្លេងល្បីឈ្មោះថៃរូបនេះ ក្រោយធ្វើទ.ង្វើដ៏មិ.នសមរម្យ ដាក់កូនស្រីអាយុ ៩ ឆ្នាំ បង្ហោះលើបណ្តាញសង្គម

spot_img

ថ្មីៗនេះ ការបង្ហោះនៅលើ Instagram របស់ផលិតករចម្រៀងថៃដ៏ល្បីឈ្មោះ Neung Jakkawal ដែលបានបញ្ចេញកាយវិការប៉ះពាល់ទៅលើកូនស្រីខ្លួនអាយុខ្ទង់៩ឆ្នាំ ដ៏មិនសមរម្យ ដែលជាទង្វើដែលឪពុក​និងកូនស្រីគួរធ្វើ បានធ្វើឱ្យមហាជនផ្ទុះការរិះគន់អង្រួនបណ្តាញសង្គមថៃតែម្តង។

ជាក់ស្តែង នៅក្នុងរូបភាព និងវីដេអូមួយចំនួន គេបានឃើញ Neung Jakkawal បានយកដៃស្ទាបពោះ គូទ ជិតតំបន់ចង្វែក និងក៏ដូចជាព្យាយាមថើបបឺតមាត់កូនស្រីផងដែរ។ លើសពីនេះ យ៉ាងហោចណាស់ ក៏មានខណៈពេលមួយនោះ ដែលបង្ហាញនៅលើបណ្តាញសង្គម ត្រូវបានសន្មត់ថា Jakkawal បានឱ្យកូនស្រីរបស់ខ្លួនទៅបឺតក្បាលសុដន់របស់គាត់ ដែលឃើញហើយ ពិតជាគួរឲ្យហួសចិត្តជាខ្លាំង។

ក្រោយពីបានឃើញពីទង្វើកាយវិការលេងបន្លំ បៀ.តបៀ.នកេ.រ្តិ៍ខ្មា.សកូនស្រីរបស់ខ្លួន ពីសំណាក់ឪពុកជាគ្រូភ្លេងដ៏ល្បីឈ្មោះរូបនេះ មហាជនជាច្រើនបានផ្ទុះការចោទសួរ ដោយក្នុងនោះមតិមួយបានរិះគន់ដាក់ឲ្យថា៖ «សូមគោរពកូនស្រីរបស់អ្នកទាំងនៅចំពោះមុខអ្នកដទៃ និងឯកជន។ ការបង្ហាញសេចក្តីស្រឡាញ់ចំពោះសមាជិកគ្រួសារគឺជារឿងធម្មតា ប៉ុន្តែការប៉ះផ្នែកនេះ និងផ្នែកនោះ គឺមិនមែនជាសកម្មភាពធម្មតារបស់ឪពុកនោះឡើយ។ សួរថា បើទង្វើនេះធ្វើឡើងចំពោះកូនស្រីរបស់អ្នកដោយអ្នកដ៏ទៃ តើអ្នកនឹងអនុញ្ញាតទេ? សិទ្ធិក្នុងការប៉ះពាល់រាងកាយរបស់ពួកគេ តែងតែជាកម្មសិទ្ធិរបស់កូនរបស់អ្នក ដូច្នេះពួកគេដឹងពីអ្វីដែលអាក្រក់ដែលនរណាម្នាក់អាចធ្វើចំពោះពួកគេ បើមិនដូច្នេះទេ ពួកគេនឹងគិតថាវាជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា»។ អ្នកខមិនម្នាក់ទៀត ក៏បានសរសរថា៖ «ក្នុងនាមជាបុគ្គលិកសង្គមម្នាក់ ធ្វើការជាមួយកុមារដែលប្រឈមនឹងការរំលោភផ្លូវភេទ ខ្ញុំសូមបញ្ជាក់ថា សូម្បីតែឪពុកម្តាយក៏មិនមានសិទ្ធិប៉ះផ្នែករសើបរបស់កូនដែរ ដែលរួមមានសុដន់ ប្រដាប់ភេទ និង គូទ ជាដើម។ រឿងទាំងនេះត្រូវបានបង្រៀននៅក្នុងវគ្គសិក្សា “feeling yes, feeling know” ដែលបង្រៀនកុមារឱ្យយល់ពីដែនកំណត់ និងអារម្មណ៍ល្អ ឬអាក្រក់»។

មានការអត្ថាធិប្បាយក្នុង Twitter ម្នាក់ទៀត ដែលបានដកស្រង់វីដេអូឃ្លីប ២៩ វិនាទី បង្ហោះលើយូធូប កាលពីថ្ងៃទី២០ ខែសីហា ដោយបង្ហាញពីការអប់រំដល់កូនស្រីនាងថា បើអ្នកណាក្រៅពីនាង និងមីង ព្យាយាមប៉ះផ្នែកឯកជន ត្រូវតែប្រាប់នាងភ្លាម ស្រែកខ្លាំងៗ ឬជូនដំណឹងដល់គ្រូរបស់ពួកគេ ឬអ្នកផ្សេងទៀត ដែលពួកគេទុកចិត្ត។

ដោយឡែក នាយកមជ្ឈមណ្ឌលសីលធម៌ និងជា​អ្នកឯកទេសផ្នែកកិច្ចការកុមារ​ Assoc. សាស្ត្រាចារ្យបណ្ឌិត ស៊ូរីយ៉ាដេអូ ទ្រីប៉ាធី បានមានប្រសាសន៍ថា កូនមិនមែនជាកម្មសិទ្ធរបស់ឪពុកម្តាយទេ មានន័យថា ពួកគេមិនអាចធ្វើអ្វីបានចំពោះពួកគេឡើយ។ បន្ទាប់មក លោកបានលើកឡើងពីអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលតាមខ្លឹមសារបានចែងថា មាតាបិតាមានកាតព្វកិច្ចការពារកូន និងផ្តល់លទ្ធភាពដល់ការអភិវឌ្ឍន៍ ដូច្នេះពួកគេអាចធំធាត់ និងរស់នៅក្នុងសង្គមធម្មតា។

ចាប់តាំងពីពេលនោះមក ផលិតករតន្ត្រីរូបនេះ បានធ្វើការសុំទោសជាសាធារណៈនៅលើ Instagram របស់គាត់ ដោយបាននិយាយថា គាត់បានយល់ហើយ និងអរគុណយ៉ាងខ្លាំង ចំពោះកង្វល់ និងក៏ដូចមតិលើកឡើងខាងលើ ហើយថាគាត់នឹងប្រុងប្រយ័ត្ននូវកាយវិការខុសឆ្គងទាំងនេះបន្ថែមទៀត នាពេលអនាគត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×