Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការយោធា​មី​យ៉ាន​ម៉ា កាត់ទោស​ទាហាន ៧​នាក់​ឲ្យ​ជាប់គុក ១០​ឆ្នាំ ដោយសារ​ទាក់ទង​នឹង​ ​ការសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

spot_img

​ទាហាន​មី​យ៉ាន​ម៉ា​ចំនួន ៧​នាក់ ត្រូវបាន​តុលាការ​យោធា​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១០​ឆ្នាំ​ក្នុង​ម្នាក់ ពី​បទ​ចូលរួម និង​ជាប់ទាក់ ទង​នឹង​ការសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង យ៉ាង​កាន់សាសនា​អ៊ីស្លាម​ចំនួន ១០​នាក់ កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​

​យោធា​មី​យ៉ាន​ម៉ា​បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា ទាហាន ៧​នាក់​នឹង​ត្រូវ​ទទួលរង​ការពិន័យឲ្យ​​ជាប់គុក​រយៈពេល ១០​ឆ្នាំ ពី​បទ​ចូលរួម​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម​។​

​យោធា​នៃ​ប្រទេស​នេះ​ក៏​បាន​ទទួលស្គាល់​ជា​លើក​ដំបូង​ផង​ដែរ កាល​ព​ដើមឆ្នាំ​ថា ទា​ហ៊ាន​របស់ខ្លួន​បាន​ចូលរួម​ក្នុង​ការសម្លាប់​។​

​សូមបញ្ជាក់​ថា ប្រទេស​មី​យ៉ាន​ម៉ា ត្រូវបាន​សហគម​ន៏​អន្តរជាតិ​ចោទប្រកាន់​ពី​បទ​ចង់​បោសសំអាត​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា កាន់សាសនា​អ៊ីស្លាម​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​ជនជាតិ​រ៉ូ​ហ៊ី​យ៉ាង​ច្រើន​ជាង ៦៥០.០០០​នាក់ បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដេស​ដើម្បី​គេច ចេញ​ពី​អំពើហឹង្សា ដែល​បាន​ផ្ទុះ ឡើង​ចាប់តាំងពី​ខែ​សីហា​ឆ្នាំ មុន​មក បន្ទាប់​ពី​មាន​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​ជា​ច្រើន​។​

​យោធា​មី​យ៉ាន​ម៉ា​បាន​ច្រានចោល​រាល់​ការចោទប្រកាន់ថា ខ្លួន​វាយប្រហារ​លើ​ជន​ស៊ីវិល ដោយ​របប​នេះ​បាន​អះអាង​ថា ខ្លួន​វាយ ប្រឆាំង​តែ​ក្រុម​សកម្មប្រយុទ្ធ​ប៉ុណ្ណោះ​៕

spot_img
×