Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ ឆ្មក់ចូលទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយ នៅខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកញៀនល្បែងចំនួន ២៦ នាក់ ម៉ូតូ ៣៩គ្រឿងមាន់គកជាច្រើនក្បាល

spot_img

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ ឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ចាប់ឃាត់ខ្លួនមនុស្ស ២៦ នាក់ ម៉ូតូសរុបចំនួន៣៩គ្រឿង ព្រមទាំងមាន់គកជាច្រើនក្បាលផងដែរ ។

ហេតុការណ៍ ឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ដុះស្លែមួយនេះ ធ្វើឡើង នាវេលាម៉ោង ១៥ និង ៤៥នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំណុច ដីឡូត៍ទំនេមួយកន្លែង នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ បានចាប់ឃាត់ខ្លួនមនុស្ស ចំនួន២៦ នាក់ ម៉ូតូ ចំនួន៣៩គ្រឿង និងមាន់ជក់ជាច្រើនក្បាលផងដែរ ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់មាន់ទាំង២៦នាក់ខាងលើ រួមទាំងវត្ថុតាងពាក់ព័ន្ធត្រូវបានដឹកបញ្ជូនទៅ កាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×