Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកមែន! ប្តីប្រពន្ធរៀបការរួមរស់ជាមួយគ្នា ១៣ ឆ្នាំ យំ​ឱប​លា​គ្នា​លើក​ចុង​ក្រោយ ខណៈ​មក​លែង​លះ​​តាម​ផ្លូវ​ច្បាប់ (វីដេអូ)

spot_img

នេះជារឿងមួយដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈបានឃើញប្តីប្រពន្ធជនជាតិថៃមួយគូ បានឱបលាគ្នាទាំងទឹកភ្នែក បន្ទាប់ពីបានទៅផ្តិចមេដៃលែងលះគ្នាតាមផ្លូវច្បាប់រួច នៅឯសាលាស្រុក។

យ៉ាងណាមិញ វីដេអូឃ្លីបបង្ហាញប្តីប្រពន្ធនេះឱបលាគ្នាជាលើកចុងក្រោយ គឺត្រូវបានបង្ហោះដោយគណនី Tik Tok ឈ្មោះ @thungyai27 ។ បើតាមសារព័ត៌មាន Channel 3 News បានរាយការណ៍ឲ្យដឹងថា ស្រ្តីជាប្រពន្ធដែលមានឈ្មោះថា អាន ឆាលឺផន​អាយុ ២៨ ឆ្នាំ បាននិយាយថា នាងបានណាត់អតីតស្វាមី មកចុះបញ្ជីលែងលះគ្នាទៅតាមផ្លូវច្បាប់ នៅឯសាលាស្រុក ធុងយ៉ៃ (Thung Yai) ខេត្ត ណាខន ស៊ី ថាម៉ារ៉ាត (Nakhon Si Thammarat) កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៣ ឆ្នាំ។

បន្ទាប់ពីបានចុះបញ្ជីលែងលះគ្នាដោយសន្តិភាព ខាងប្រុសបានបញ្ជាក់ថា នេះគឺជាការឱបលាគ្នាលើកចុងក្រោយ សម្រាប់រយៈពេល ១៣ ឆ្នាំ ដែលពួកយើងបានរួមរស់ជាមួយគ្នា។ យើងសប្បាយចិត្តណាស់ ហើយចាប់ពីពេលនេះទៅ យើងត្រូវមើលថែខ្លួនឯងរៀងៗខ្លួនឲ្យបានល្អ ព្រោះថាយើងលែងដើរផ្លូវជាមួយគ្នាទៀតហើយ។ ចំណែកខាងស្រីវិញ ក៏បាននិយាយបែបនេះថា ជីវិតរបស់មនុស្សយើង​គឺប្រៀបដូចជាប្រាក់ នៅតែមានតម្លៃ ទោះបីមានអ្នកកាន់មកប៉ុន្មាននាក់ក៏ដោយ។ សូមផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក និងបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អ។

នាង អាន ឆាលឺផន ក៏បានបញ្ជាក់ឲ្យដឹងថា រូបនាង និងអតីស្វាមី រួមរស់ជាប្តីប្រពន្ធនិងគ្នាអស់រយៈពេល ១៣ ឆ្នាំ ក៏មានកូនជាមួយគ្នាផងដែរ ប៉ុន្តែ ទើបតែបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ២០១៧ ។ ប៉ុន្តែ រហូតមកទល់ឆ្នាំ២០២១ នេះ ពួកនាងបានសម្រេចចែកផ្លូវគ្នា សម្រាប់ហេតុផលដ៏ចាំបាច់ ហើយក៏បានរកដំណោះស្រាយទៅតាមផ្លូវច្បាប់។ តែទោះយ៉ាងណា ពួកគេគឺនៅតែបន្តរាប់អានគ្នា និងមើលថែចិញ្ចឹមកូនៗដូចមុនផងដែរ។

បន្ថែមលើនេះ នាង ឆាលឺផន ក៏បានផ្តាំផ្ញើទៅកាន់ប្តីប្រពន្ធឯទៀត ប្រសិនបើមានរឿងខ្វែងគំនិត រស់នៅមិនចុះសម្រុងគ្នាហើយ គួរតែពិភាក្សានិយាយគ្នា ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាការប្រសើរជាង ជៀសវាងការឈ្លោះប្រកែក ឬកា.ប់សម្លា.ប់គ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@thungyai27

จบกันด้วยดี ฉันผู้เป็นพยานในวันแต่ง และ เป็นพยานในวันหย่า ขอให้เพื่อนทั้ง2คนโชคดี ✌✌✌@james..1994 @nan253709

♬ เสียงต้นฉบับ – 𝓜𝔂𝓼𝓽𝓸𝓻𝔂|𝓐 ⁴⁶🌼🐻
spot_img
×