Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឡាន​ក្រឡុក​ស៊ីម៉ង់​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​បណ្តាល​បុរស​ម្នាក់​ស្លាប់​យ៉ាង​អណោច​អធម​នៅក្រុង​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​ពុធ​១១​រោច​ខែ​ចេត្រ​ឆ្នាំរកា​នព្វស័ក​.​ព​.​ស​.២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង ១០​នាទី នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៤-១៤៥ ស្ថិតក្នុង​ភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​ស្លាប់​យ៉ាង​អណោច​អធម ។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖ រថយន្ត​បង្កហេតុ​ខាង​លើ​ម៉ាក​ហ៊ី​ណូ​ប្រភេទ​កាឡុកស៊ី​ម៉ង់​ពាក់​ស្លាក​លេខ ស្វាយរៀង ៥A. 0040 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ត្បូង​បត់​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាន​បុក​ប៉ះ​និង​ម៉ូតូ​១​គ្រឿង​ម៉ូតូ​ម៉ាកវ៉េវ​ពាក់​ស្លាក​លេខ 54X-0967 បើកបរ​ដោយ​ឈ្មោះ ចាន់ សារឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ពាក់មួក​សុវត្ថិភាព​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​ធ្វើដំណើរ​ពី​កើត​ទៅ​លិច​បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រួច អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅនិងកន្លែង​កើតហេតុ​គួរឱ្យ​សង្វេក​ជាទីបំផុត​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា​បច្ចុប្បន្ន សព​ត្រូវបាន​សមត្តកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យើង​យក​មក​រកស្សាទុក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បន្ត ហើយ​មូលហេតុ​ខាងលើ​នេះ​គឺ​បណ្តាលមកពី​អ្នកបើក​រថយន្ត​មិន​គោរព​សិទ្ធិ​៕ វ៉ៃកូ​

spot_img
×