Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​រក្សា​ឲ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​កម្ពុជា វៀតណាម ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍​

spot_img

​​ភ្នំពេញ​៖​លោក ង្វៀន ថាញ់​ងី បាន​ថ្លែងថា​៖​ខេត្ត​គៀន​យ៉ាង តែង​បាន​ធ្វើ​ទំនាក់ទំនង​ល្អ​ជាមួយ​កងកំលាំង​ប្រដាប់អាវុធ និង​បង្ក លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​.​វៀតណាម​និង​បានធ្វើឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ​ន៏ មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​។

​កាលពី​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​គណៈប្រតិភូ​គណៈកម្មាធិការ​បក្ស​ខេត្ត​គៀន​យ៉ាង​ដឹកនាំ​ដោយ​លោក ង្វៀន ថាញ់​ងី សមាជិក​គណៈកម្មាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀតណាម​ជា​លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុម​សមាជិក​រដ្ឋសភា​អង្គភាព​ខេត្ត​គៀន​យ៉ាង បាន​ចូលជួប​សំណេះសំណាល​និង​ជូនពរ​លោក ម៉ប់ សារិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​ក្នុងនោះ​លោក ង្វៀន ថាញ់​ងី និង​គណៈប្រតិភូ​ក្នុងនាម​ជា​ខេត្ត​សម្ពន្ធ័មេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ បាន​ជូនពរ​លោក ម៉ប់ សារិន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​សុំ​ជួបប្រទះ​តែ​សេចក្តីសុខ​ចំរុងចំរើន​និង​សុំ​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​នាំមក​នូវ​ភារកិច្ច​ថ្មី​ជោគជ័យ​ថ្មី​បន្ថែម​ទៀត​ក្នុង​បុព្វហេតុ​អភិវឌ្ឍ​ន៏​រីកចំរើន​របស់​រាជធានី​ភ្នំពេញ​។

​ជា​ការឆ្លើយតប​លោក ម៉ប់ សារិន បាន​ឯកភាព​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជធានី​ភ្នំពេញ និង​ខេត្ត​គៀង​យ៉ាង ។​ពេល​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​តែង​លម្អរ​ក៏​ដូច​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×