Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេចពីម្ចាស់ម៉ូតូ ចៃដន្យ​មក​ជួប​ប៉ូលីស​តាម​ផ្លូវ រត់​ចូល​ព្រៃ ខំ​យក​ស្លឹក​ឈើ «បំបាំងកាយ» ប៉ុណ្ណឹង​ហើយ នៅ​រក​ឃើញ​ទៀត….

spot_img

បុរសម្នាក់បានធ្វើឲ្យប៉ូលីសនាំគ្នាអស់សំណើច និងហួសចិត្តជាខ្លាំង ខណៈរកឃើញរូបគេកំពុងសម្ងំលាក់ខ្លួននៅក្នុងគំនរស្លឹកឈើ បន្ទាប់ពីបានរត់គេចពីម្ចាស់ម៉ូតូដែលរូបគេបានខ្ចីស៊ីដាច់ ហើយក៏ប្រទះចំពេលប៉ូលីសកំពុងអនុវត្តការត្រួតពិនិត្យសន្តិសុខតាមផ្លូវ សង្ស័យប្រដេញចាប់តែម្តង។

ប៉ូលីស Bang Khen បាននិយាយថា ពួគគេកំពុងដំណើរការត្រួតតាមផ្លូវ ហើយនៅពេលមកដល់នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅ Tha Raeng ក៏បានកត់ស្គាល់ឃើញបុរសម្នាក់គួរឲ្យសង្ស័យ ដែលបានចតរថយន្តនៅតាមផ្លូវ។ ប៉ុន្តែ អ្វីដែលមិននឹកស្មាននោះ គឺនៅពេលបានដឹងថាប៉ូលីសសំដៅចូលមក ស្រាប់តែបុរសរូបនោះ រត់ចូលក្នុងភូមិតែម្តង។ ភ្លាមៗនោះ ប៉ូលីសបានដេញតាម និងស្នើឲ្យឈប់ ដើម្បីធ្វើការឆែកឆេរ។

តែទោះយ៉ាងណា បុរសនោះនៅតែបន្តរត់ ហើយគេចខ្លួនចូលក្នុងព្រៃមួយក្បែរនោះ។ មន្រ្តីបានធ្វើការឡោមព័ទ្ធតំបន់នោះ និងចាប់ផ្តើមស្វែងរក ហើយត្រឹមរយៈពេល ៥ នាទី ប៉ុណ្ណោះ ប៉ូលីសក៏បានរកឃើញ ខណៈបុរសនេះកំពុងដេកក្នុងគំនរស្លឹកឈើ ស្ថិតនៅក្បែរស្រះចិញ្ចឹមត្រីមួយ។

ជនសង្ស័យរូបនេះដែលមានឈ្មោះ Yutthipawod អាយុ ៣០ ឆ្នាំ បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបគេត្រូវបានចាប់ខ្លួន។ មុនពេលចាប់ខ្លួន រូបគេត្រូវបានបោកបញ្ឆោតឲ្យទៅជួបនារីម្នាក់ដែលរូបគេបានស្គាល់ ហើយនារីនោះក៏បានស្នើ Yutthipawod ឲ្យមកយកនាងនៅឯ Phaholyothin 52។ ប៉ុន្តែ នៅពេលជនសង្ស័យរូបនេះ កត់សម្គាល់ឃើញម្ចាស់ម៉ូតូដែលខ្លួនបានខ្ចី ហើយសុីដាច់ កំពុងឈរនៅនៅក្បែរៗនោះ ធ្វើឲ្យរូបគេភ្ញាក់ផ្អើល រួចបត់រថយន្តបើករត់គេចខ្លួនយ៉ាងលឿនតែម្តង ប៉ុន្តែ ដោយសារតែរថយន្តអស់សាំង ក៏បានថតរថយន្តតាមផ្លូវ ហើយចៃដន្យស៊យ ក៏ឈប់ចំខណៈពេលប៉ូលីសចុះមកត្រួតពិនិត្យសន្តិសុខតាមដងផ្លូវទៀត ធ្វើឲ្យរូបគេកាន់តែភ័យ ទុករថយន្តចោលរត់ចូលព្រៃតែម្តង។ ប៉ុន្តែ វិធី «បំបាំងកាយ» ក្រោមគំនរស្លឹកឈើដ៏គួរឲ្យមានប្រសិទ្ធភាពនេះ ពុំអាចឲ្យជនសង្ស័យរូបនេះគេចផុតពីភ្នែកប៉ូលីសបានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×