Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្តាយ​លក់​កូន​ធ្លាប់​ឮ ប៉ុន្តែ​ដល់​ថ្នាក់​លក់​គ្រឿង​ក្នុង​របស់​កូន​ក្នុងតម្លៃ​ប្រមាណ ៤.០០០​ដុល្លារ ពិតជា​សម​នឹង​…

spot_img

ស្ត្រី​ជា​ម្តាយ​ម្នាក់​រស់នៅ​ទីក្រុង Chelyabinsk បាន​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង ព្រោះតែ​ពពា​យលក់​គ្រឿង​ក្នុង​កូន តាម​អន​ឡា​ញ ក្នុងតម្លៃ ២.៤០០​ផោន ។ ប្រឈមមុខ​នឹង​ការផ្ទុះ​កំហឹង​នឹង​សាធារណៈជន​ស្ត្រី​ជា​ម្តាយ​នេះ បាន​ធ្វើ​ការបដិសេធ​ទៅវិញ ហើយ​ថា​នេះ​ជា​ល្បែង​លេងសើច​របស់​អ្នកណា​ម្នាក់​នោះ ។​

​តាម​សារព័ត៌មាន The Sun ស្ត្រី​ជា​ម្តាយ​ឈ្មោះ Lyudmila Sadryeva អាយុ ៤០​ឆ្នាំ នៅ​ប្រទេស​រុស្ស៊ី បាន​ថត​រូបភាព​របស់ខ្លួន កំពុង​ពរ​កូនប្រុស​អម​ដោយ​ពាក្យ​ពពាយនាយ​លក់​កូន​ក្នុងតម្លៃ ២.៤០០​ផោន ។ ស្ត្រី​រូប​នេះ បាន​សរសេរ​អប​នឹង​រូបថត​នោះ​ថា “​លក់​គ្រឿងក្នុង​ក្មេង​” ហើយក៏​មិន​ភ្លេច​ពាក្យ​ផ្សាយពាណិជ្ជកម្ម​អូសទាញ​ចំណាប់​អារម្មណ៍​ថា “​ក្មេង​នេះ​មាន​សុខភាព​ល្អ​ណាស់​”​។​

​នេះ​ជា​រូបភាព​ពពាយនាយ​លក់​កូន​លើ​អន​ឡាញ​

​ប៉ុន្តែ​ក្រោយមក​ស្ត្រី​ជា​ម្តាយ​រូប​នេះ បាន​បដិសេធ ហើយ​ថា វា​ជា​ល្បែង​លេងសើច​របស់​អ្នក​ដែល​ជួល​ផ្ទះ​រួម​ជាមួយ​គាត់ ។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើបអង្កេត និង​យក​ចម្លើយ​របស់ Lyudmila ហើយ​ចាត់ទុកថា នេះ​ជា​ករណី​ព្រហ្មទណ្ឌ ។​

​តាម​ចម្លើយ​របស់​ឲ្យដឹងថា នាង​នឹង​មិត្តភក្តិ​ដែល​រួម​ជួល​បន្ទប់​រស់នៅ​ជាមួយគ្នា បាន​ផ្ទុះ​ជម្លោះ​ជុំវិញ​ការ​បោសសម្អាត​ផ្ទះ ហើយ​ចោទប្រកាន់ថា ស្ត្រី​រូបនោះ​បាន​បង្ហោះ​រូបភាព និង​សំណេ​ខាងលើ​បំណង​សងសឹក​។​

​ចាប់តាំងពី​រឿងរ៉ាវ​នេះ​ផ្ទុះ​ឡើង ស្ត្រី​រូប​នេះ​ពិតជា​ពិបាក​គ្រប់បែប​យ៉ាង​ក្នុង​ជីវភាព​រស់នៅ ហើយ​និយាយ​ថា “​ពិត​ជា​គួរ​ឲ្យ​ខ្លាចណាស់ មកទល់​ពេល​នេះ​ខ្ញុំ​នៅ​មាន​អារម្មណ៍​ព្រឺរ​សម្បុរ ។ គេ​បាន​សម្គាល់​ខ្ញុំ​ពេល​ចេញ​ទៅ​ក្រៅ​ម្តងៗ ដោយសារ​រូបភាព​ខ្ញុំ​ថត​ជាមួយ​កូន​ប្រុស​ត្រូវបាន​គេ​ចែករំលែក ។ ខ្ញុំ​កំពុង​រង​ការគំរាមកំហែង ពិសេស​គឺ​បុរសៗ​ដោយ​ពួកគេ​និយាយថា គេ​នឹង​មករក​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​ចោល​ដោយ​សារ​រូបភាព​នេះ​” ។​

​បច្ចុប្បន្ន​ករណី​កំពុង​ត្រូវបាន​ប៉ូលិស​ស៊ើបអង្កេត​ដើម្បី​បំបែក​ករណី ។​

​មនុស្ស​ជាច្រើន​សម្តែង​មតិ​ថា ចំពោះ​មុខ​ក្នុង​អំឡុងពេល​ស៊ើបអង្កេត អាជ្ញាធរ​គប្បី​ដកហូត​សិទ្ធិ​ចិញ្ចឹម​កូន​របស់​ស្ត្រី​រូប​នេះ​សិន ព្រោះ​ក្មេង​ទាំង​បាន​នឹង​កំពុង​រង​ការគំរាមកំហែង​។ ប្រសិន​បើ​នាង​ពិតជា​បរិសុទ្ធ​មែន​នោះ​ទើប​អាជ្ញាធរ​ប្រគល់​ក្មេង​តូច​ទាំងនេះ​ឲ្យទៅ​នាង​បាន​៕ សូ​យ​ន​

spot_img
×