Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មូម​ចម្លែក​ចាក់​លុយ​គរ​មួយ​ពំនូក រួច​ក្រាប​សំពះ​កណ្តាល​ថ្នល់ ធ្វើ​ឲ្យ​អ្នកដំណើរ​គ្រវីក្បាល​លែង​យល់​តែម្តង​ (Video inside)

spot_img

​ប្រសិនបើ​រូបភាព​របស់​មនុស្ស​ម្នាក់​ស្លៀកពាក់​ខោអាវ​កញ្ចាស់​មួក​រហែក មាន​លុយកាក់​ប៉ុន្មាន​កាក់​នៅ​ក្នុង​នោះ រួច​អង្គុយ​តាម​ដង​វិថី វា​ជា​រឿង​ធម្មតា​ទៅហើយ ។ ប៉ុន្តែ​ថ្មីៗ​នេះ​នៅ​ប្រទេស​ចិន​អ្នកដំណើរ​ទទួល​អារម្មណ៍​នឹកស្មាន​ពុំ​ដល់​ខណៈពេល​ឃើញ​ស្មូម​ម្នាក់​អង្គុយ​នៅ​កាច់ជ្រុង​ផ្លូវ​ចាក់​លុយ​មួយ​គំនរ​នៅ​ពីមុខ ហើយ​ក្រាប​សំពះ ។​

​ទង្វើ​ដ៏​ចម្លែក​បែបនេះ បាន​នាំ​មក​ឲ្យមាន​ការជជែ​ក​ខ្លះ​ថា វា​ជា​ស្នៀត​រកលុយ​បែប​ថ្មី​របស់​ក្រុម​ស្មូម​។​

​ប៉ុន្តែ​វា​ហាក់ដូច​ពុំ​សម​ព្រោះ​នៅពេល​មាន​ខ្យល់​បក់​លុយ​នោះ​ហើរ​ចេញពី​ពំនូក ហើយ​អ្នកដំណើរ​ឃើញ​ដូច្នេះ ក៏​រំលឹក​ប្រាប់​ដល់​បុរស​ជា​ស្មូម ក៏​គាត់​ពុំ​រវល់ ដឹង​តែ​ពី​ឱនក្បាល​ក្រាប​ទៅ​លើ​ថ្នល់ ។​

​ខ្សែ​វីដេអូ​នេះ​ពិតជា​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជា​អ៊ិន​ធើ​ណេត ដោយហេតុ​ថា គេ​ពុំ​អាច​បកស្រាយ​អំពី​ទង្វើ​ដ៏​ចម្លែក​ដូច​ពោល​ខាងលើ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ ហាក​ឈាំ ខេត្ត​ហ៊ួ​ណាន ប្រទេស​ចិន​។​

​ប្រិយមិត្ត​យល់​ទេ ហេតុអ្វី​ក៏​គាត់​ធ្វើ​បែប​នេះ​?

spot_img
×