Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! វ័យ​ទើប​១៥​ឆ្នាំ​សោះ តែ​កុំ​មើល​សាច់ដុំ ឡូយ​កប់​ហ្មង​! (មានវីដេអូ)

spot_img

ក្មេងប្រុស​ជំទង់​ម្នាក់​ឈ្មោះ Tristyn Lee អាយុ ១៥ ឆ្នាំ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត បន្ទាប់ពី​រូបភាព​ជាច្រើន​បានបង្ហាញ​រូបគេ​មាន​សាច់ដុំ​កង់ៗ​ដ៏​អស្ចារ្យ ដែល​សមសួន​ជាង​អ្នក​ហាត់​សាច់ដុំ​ពេញវ័យ​ជាច្រើន​ទៀត ។​

​អ្នក​ហាត់​សាច់ដុំ​វ័យក្មេង​រូបនេះ ដែល​មកពី​រដ្ឋ​កាលីហ្វ័​រ​ញ៉ា (​អាមេរិក​) បាន​ចំណាយពេល​ច្រើន​ម៉ោង នៅក្នុង​កន្លែង​ហាត់ប្រាណ​ប្រភេទ​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​រូបរាង និង​សាច់ដុំ​របស់គេ នៅតែ​ល្អ​លំដាប់​កំពូល ។​

Tristyn តែងតែ​បញ្ច​ញ​រូបថត​បង្ហាញ​ឲ្យ​ឃើញ​ពី​សណ្ឋាន​សាច់ដុំ​ក្លែបៗ និង​ក៏​ដូច​បង្ហាញ​ពី​កម្លាំង​ដ៏​ខ្លាំង​មហិមា​របស់គេ នៅលើ​បណ្តាញ​សង្គម Instagram ដែលមាន​អ្នកតាមដាន​ជាង 266,000 នាក់ និង​អ្នក subscriber ចំនួន 23,000 នៅលើ​ឆា​ណែ​ល Youtube របស់គេ​ផងដែរ ។​

Tristyn បាន​សរសេរ​នៅលើ Instragram ថា​៖ «​នៅពេលដែល​អ្នក​ឈប់​យកចិត្តទុកដាក់ អំពី​អ្វីៗ​ផ្សេងទៀត ក្រៅ​តែ​អំពី​អ្វី​ដែលជា​គោលដៅ​របស់​អ្នក​ផ្តោត នោះ​អ្នកនឹង​ឈានដល់​គោលដៅ​ទាំងនោះ​ហើយ ។ ហេតុនេះ ត្រូវមាន​ភាពស្មោះត្រង់​លើ​ខ្លួនឯង និង​ធ្វើ​ខ្លួនឯង​ដោយ​ភាព​ទទួលខុសត្រូវ នៅពេលដែល​អ្នក​មិន​ស្ថិតនៅ​កន្លែង​ដែល​អ្នក​ចង់​នៅ ឬ នៅពេល​អ្នក​មិន​មើល​វិធី​ដែល​ខ្លួន​អ្នក​ចង់បាន ។ វា​គ្រាន់តែ​ជា​អ្នក​ម្នាក់​ប៉ុណ្ណោះ​» ។​

​ក្រៅពី​ចូលរួម​ហាត់ប្រាណ និង​កា​ប្រកួត​កីឡា​សាច់ដុំ​នេះ ក្មេងប្រុស​ជំទង់​នេះ ក៏​ជា​កីឡាករ​បាល់ទាត់​ដ៏​ពូកែ​ម្នាក់​ផងដែរ ៕ ចន្ទី​

spot_img
×