Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំបូងស្មានតែលេងសើច! តែពេល​ពិនិត្យ​អត្តសញ្ញាណបណ្ណ ទើប​ដឹង​ថា​ក្មេង​ប្រុសម្នាក់​នេះ ​​ពិតមាន​ឈ្មោះ​ដ៏​ចម្លែក ABCD…

spot_img

ក្មេងប្រុសម្នាក់ មកពីខេត្តស៊ូម៉ាត្រាខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះ បានលេចមុខល្បីនៅលើទំព័រសារព័ត៌មានអន្តរជាតិ ចុះផ្សាយព្រោងព្រាតតែម្តង ដោយសារតែឈ្មោះដ៏ចម្លែករបស់គាត់ ដែលមិនអាចប្រកបចេញ។

ការរកឃើញឈ្មោះដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺបន្ទាប់ត្រូវបានធ្វើឡើងដោយចៃដន្យ នៅពេលដែលក្មេងប្រុសអាយុ ១២ ឆ្នាំ រូបនេះ បានចូលរួមក្នុងកម្មវិធីចាក់វ៉ាក់សាំង ដែលរៀបចំដោយប៉ូលីសក្នុងតំបន់ នៅក្នុងស្រុក Muara Enim។ ឈ្មោះដ៏ចម្លែករបស់ក្មេងប្រុសនេះ គឺជាតួអក្សរអង់គ្លេសលេខរៀងដំបូងចំនួន១១តួ ABCDEF GHIJK។

បុគ្គលិកសុខាភិបាល ដំបូងឡើយគិតថាឈ្មោះរបស់ក្មេងប្រុសនេះ គឺជាការលេងសើច នៅពេលណាត់ជួប ប៉ុន្តែ ពួកគេស្ទើរតែមិនចង់ជឿ បន្ទាប់ពីបានឃើញឈ្មោះដូចគ្នា ABCDEF GHIJK នៅលើអត្តសញ្ញាណប័ណ្ណផ្លូវការរបស់គាត់។ ហើយរូបថតនៃឯកសារ និងស្លាកឈ្មោះដែលប៉ាក់នៅលើសម្លៀកបំពាក់របស់គាត់ ត្រូវបានរីករាលដាលនៅលើអ៊ីនធឺណិតក្នុងសប្តាហ៍នេះ បន្ទាប់ពីប៉ូលីសម្នាក់បានចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាម Liputan6 សិស្សវិទ្យាល័យរូបនេះ​ បាននិយាយថា កាលពីដំបូង រូបគេត្រូវបានគេសើចចំអក ហើយថែមទាំងត្រូវបានគេជេរប្រមាថដោយសារតែឈ្មោះដ៏ចម្លែករបស់គេ ប៉ុន្តែ យូរៗទៅ រូបគេកាន់តែមានមោទនភាពចំពោះឈ្មោះនេះ។ ទោះ​ជា​យ៉ាងណា រូបគេប្រើតែ Adef ព្រោះ​វា​ងាយចាំ និងបញ្ចេញសំឡេង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×