Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លែងប្រាប់​ឯកអគ្គរដ្ឋទូត​វៀតណាម​ថា ​៖ ​ការអភិវឌ្ឍ​ជៀស​មិន​ផុត​ពី​ផលប៉ះពាល់​ខ្លះ​

spot_img

​ភ្នំពេញ ​៖​ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ថា​៖​ការអភិវឌ្ឍ​ជៀស​មិន​ផុត​ពី​ផលប៉ះពាល់​ខ្លះ​។​ តែ​យើង​ក៏​មាន​ការ​ថ្លឹងថ្លែង​ពី​ផលប៉ះពាល់​នោះ​និង​ការគិតគូ​រលើ​ការអភិវឌ្ឍ​តាម​ដង​ទន្លេ​ផង​ដែរ​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​បែបនេះ​ក្នុង​ឧិ​កាសដែល​លោក អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលជួប​សំដែង​ការគួរសម​និង​ជូនពរ​លោក​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឆ្នាំចរ​សំរឹទ្ធិ​ស​ក្ត័ ព​.​ស​២៥៦២​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​១៤​មេសា​ខាង​មុខ​នេះ​។​លោក​បន្តថា​៖​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា​៖​ប្រជាពលរដ្ឋ​កម្ពុជា ជាង​៩០​ភាគរយ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ហើយ​នៅពេល​មាន​បុណ្យទាន​ម្តងៗ​បងប្អូន​តែង​ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​រៀបចំ​ត្រៀម​លក្ខណៈ​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​។​

ក្នុងឱកាស​អញ្ជើញ​ជូនពរ​លោក​អភិបាល​រាជធានី​ជាមួយនឹង​ការ​រំលឹក​ឡើងវិញ​ពី​ចំណង​ទាក់ទង​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​វៀតណាម​និង​កម្ពុជា លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​បាន​ជូនពរ​លោក​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​សូម​ជួបប្រទះ​តែ​ជោគជ័យ​និង​សម្រេច​ភារៈកិច្ច​ថ្មីៗ​បន្ថែមទៀត​លើ​គោលដៅ​អភិវឌ្ឍ​ន៍រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×