Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ពីរ​នាក់​ របួសធ្ងន់​ម្នាក់ ​នៅ​ស្រុក​ស្នួល​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​

spot_img

​​​ក្រចេះ​៖ រថយន្ត​ម៉ាក សាំ​យុង​មួុយ​គ្រឿង​បើក​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ 2​គ្រឿង​បណ្តាល​ឲ្យ​បុរស​2​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់​រងរ​បួុស​ធ្ងន់ ខណៈ​បន្ទាប់ពី​បង្ករ​គ្រោះថ្នាក់​អ្នកបើករថយន្ត​បានដាក់​មេ​ប្រូច​បាត់ស្រមោល​។ ជុំវិញ​ករណី​នេះ​នគរបាល ស្រុក​ស្នួល បានឱ្យដឹងថា កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ រក​ម្ចាស់​រថយន្ត​ម៉ាក​សាំ​យ៉ុង ព​ណ៍សរ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AH.1406 ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ ។​

ករណី​គ្រោះថ្នាក់​ចរាចណ៍ បង្កឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១១​ខែ​មេសា នៅលើ​ដងផ្លូវ​ជាតិ​លេខ​7 ក្នុង​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

អធិការនគរបាល​ស្រុក​ស្នួល លោក ចាន់ សុខ​គីម បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង ព​ណ៍សរ បើកបរ​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង បាន​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ ក៏​បាន​បុក​រះ​ម៉ូតូ​២​គ្រឿង បណ្តាលឱ្យមាន​អ្នកបើកបរ​ម៉ូតូ​២​នាក់​ស្លាប់ និង​រងរបួស​ម្នាក់ ។​

លោក​អធិការ​បន្ត​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់ ១​ឈ្មោះ លឹម បូ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ទី​២ ឈ្មោះ ផាត ស៉ីម​ថា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​កំពែង ឃុំ​អ​ញ្ចើម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ស្លាប់​និង​កន្លែងកើតហេតុ ។​

​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ឆ្លងកាត់​ផ្លូវ ពី​លិច​ទៅ​កើត ក៏​ត្រូវ​រថយន្ត​សាំ​យ៉ុង បុក​ស្លាប់​នៅ​និង​កន្លែង​តែម្តង ។ ហើយ​រថយន្ត​នោះ ក៏​ជ្រុល​ទៅបុក ម៉ូតូ​មួយ​គ្រឿង​ទៀត បង្ក​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែង​ដូចគ្នា ចំណែក​អ្នករួមដំណើរ​ម្នាក់​ទៀត​របួសធ្ងន់ ។​

រថយន្ត​សាំ​យ៉ុង​បង្ក រួម​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពីរ​គ្រឿង ត្រូវបាន​នគរបាល​នាំមក​រក្សាទុក នៅ​អធិការនគរបាល​ស្រុក​ស្នួល រងចាំ​ដោះស្រាយ​តាមច្បាប់ ៕ ដោយ ​៖ ​បញ្ញស័​ក្តិ​

spot_img
×