Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀ វិចិត្រ បន្ត​ចុះសួរសុខទុក្ខ​កងទ័ពជើងទឹក និង​ផ្តល់​ជូន​គ្រឿងឧបភោគ​បរិភោគ ដើម្បី​លើកទឹកចិត្ត​នា​ពិធី​បុណ្យចូលឆ្នាំថ្មី​

spot_img

ខេត្ត​ព្រះសីហនុ ៖ នាយក​ក្រុមហ៊ុន ជី​. ធី​. វី​. ស៊ី​, ស្ពីដ​ប៊ូត​កម្ពុជា (G.T.V.C, Speed Boad Cambodia) លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បន្ត​នាំ​យក​អ​ង្ក ម្ហូបអាហារ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជួយ​ឧបត្ថម្ភ​ជូន​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក​កង​ទព័​ជើងទឹក នៃ​កង​នាវា​ដឹក​ជញ្ជូន មាន​មូលដ្ឋាន​នៅ​តំបន់​ទំនប់រលក ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

ព្រម​គ្នា​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ រូប​លោក​ក៏​បាន​បើក​សម្ភោ​ធ​ខ្លោងទ្វារ​ទើប​ស្ថាបនា​ថ្មី ដែល​អង្គភាព​កង​នាវា​ដឹកជញ្ជូន​ខាងលើ បាន​ស្នើ​ឲ្យ​រូបលោក​ជួយ​ឧបត្ថម​ស្ថាបនា​ខ្លោងទ្វារ​នេះ​ឡើង និង​ដាក់ឲ្យ​ប្រើប្រាស់​នៅរ​សៀលថ្ងៃនេះ​។ លោក​បន្តថា ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ លោក​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​ថិ​វិកា​មួយចំនួន ទៅ​ផ្តល់ជូន​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក​កង​ទព័​ជើងទឹក នៃ​អង្គភាព​កង​នាវា​ដឹក​ជញ្ជូន​ផ្លូវទឹក ដើម្បី​ជា​ការដឹងគុណ និង​លើកទឹកចិត្ត​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ​។​

ជាមួយគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ធ្វើ​ពិធី​ជប់លៀង និង​មាន​ប្រគុំ​តន្ត្រី​សម័យ ជូន​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក​កង​ទព័​ជើងទឹក នៃ​កង​នាវា​ដឹក​ជញ្ជូន ដែល​កំពុង​ប្រចាំការ​នៅ​អង្គភាព​នេះ​បាន​សប្បាយ​រីករាយ នៅមុន​ពិធី​បុណ្យចូលឆ្នាំ​ចូលមក​ដល់​។ លោក​បន្តថា ការចូលរួម​ឧបត្ថម​សម្ភារៈ​ហូបចុក និង​ថវិកា​បន្តិចបន្តួច​នាពេលនេះ ដើម្បី​ជា​ការដឹក​គុណ និង​លើកទឹកចិត្ត​ដល់​បងៗ​កងទ័ព​ក្នុង​អង្គភាព​កង​នាវា​ដឹកជញ្ជូន​ទាំង​អស់ ដែល​បាន​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ការពារជាតិ​មាតុភូមិ ឲ្យមាន​សុខ​សុវត្ថិភាព ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជម្រុញ​ឲ្យ​សង្គម​ជាតិ​មាន​ការរីកចំរើន និង​មាន​សន្តិភាព​ហូត​មកដល់ពេលនេះ​។​

លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដែល​រូបលោក​បាន​នាំយក​ទៅ​ផ្តល់ជូន​កង​ទព័​ជើងទឹក នៃ​កង​នាវា​ដឹក​ជញ្ជូន​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ សរុប​មាន​ចំនួន​ជិត ៦០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៨​ម៉ឺន​រៀល​។ ក្នុងនោះ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​អតីត​កងទ័ព​ចូល​និវត្ត៍​ចំនួន ៤​នាក់ ដោយ​ផ្តល់​ជូន​ម្ហូបអាហារ និង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន ១៥​ម៉ឺន​រៀល​។ ពិសេស​ជាង​នេះ គឺ​បាន​ជួយ​ឧបត្ថម​ការចំណាយ​ទៅលើ​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​ជុំគ្នា ដល់​អង្គភាព​នាវា​ដឹកជញ្ជូន ដើម្បី អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ទាំងស្រុង នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕ ដែន សីមា​

  

spot_img
×