Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ភស្តុតាង​បញ្ជាក់ថា កងទ័ព​អាមេរិក​កំពុង​ត្រួតត្រា​បាន​អាកាសធាតុ​?

spot_img

​តាម​ដេលី​ស្តារ រដ្ឋាភិបាល​អាមេរិក ត្រូវបាន​គេ​ដឹងថា កំពុង​ស្រាវជ្រាវ​គ្រោងការណ៍​យោធា​សម្ងាត់​មួយ បំណង​ត្រួតត្រា​បញ្ជា​អាកាសធាតុ ។​

​ឃ្លីប​នេះ​ថត​បាន​ដោយ​លោក Chang ក្នុង​ដំណើរ​ហោះហើរ​ពី​អា​ត្លង់​តា ទៅកាន់ Lavegas អាមេរិក ។​

​យន្តហោះ​បាន​រំលង​ផុត​ព្យុះ​មួយ ពេល​នោះ​ឯង​ដែល Chang សំឡឹង​ឃើញ​រឿង​ពុំ​ប្រក្រតី​តាម​បង្អួច​យន្តហោះ រូប​បាតុភូត​អាថ៌កំបាំង​ដែល​លោក Chag ថត​បាន ។ ប្រភព​ព័ត៌មាន​ជាច្រើន​ឲ្យដឹងថា វត្ថុ​ចម្លែក​ដែល​ចាង​ថត​បាន​នោះ​ស្ថិត​ក្នុង​គ្រោងការណ៍​ត្រួតត្រា​អាកាសធាតុ​ដ៏​អាថ៌កំបាំង​របស់​អាមេរិក កម្មវិធី​នេះ​ហៅថា HARRP ជា​គ្រោងការណ៍​ស្រាវជ្រាវ​មួយ​ប្រព្រឹត្តទៅ​ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​បស់​ទ័ពអាកាស​ទ័ពជើងទឹក​សកល​វិទ្យាល័យ Alaska Fairbanks និង​ស្ថាប័ន​ស្រាវជ្រាវ​បណ្តា​គ្រោងការណ៍​ទំនើប​ផ្នែក​ការពារជាតិ DARPA ។​

HARRP ត្រូវបាន​ចាត់បញ្ចូល​ក្នុង​បញ្ជី “​សន្តិសុខ​ជាតិ​” ហើយ​ប្រព្រឹត្ត​ទៅ​យ៉ាង​សម្ងាត់​បំផុត​ទាំង​ចំពោះ​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​អាមេរិក ។ តាម​សាស្ត្រាចារ្យ ដែល​ថ្លោះថ្លោយ​មាត់​និយាយថា ៖ “​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ថ្មីៗ​នេះ បញ្ជាក់ថា HARRP ពិតជា​មាន​សមត្ថភាព​បង្កើត​ព្យុះភ្លៀង រលក​ស៊ូណាមិ ការរញ្ជួយ​ដី និង​ភាពរាំងស្ងួត ។

​ហេតុ​នេះ​ឯង​រៀង​រាល់​ពេល​មាន​បាតុភាព​ចម្លែក​នោះ​គេ​ច្រើន​ទម្លាក់​កំហុស​ឲ្យ​គ្រោងការណ៍ HARRP របស់​រដ្ឋការ​អាមេរិក ។​

​ទោះ​យ៉ាងណា​រូបភាព​ក្នុង​ខ្សែ​វីដេអូ​ខាងលើ​ត្រូវបាន​មនុស្ស​ខ្លះ​ចាត់ទុកថា វា​គ្រាន់តែ​ជា​ពន្លឺព្រះអាទិត្យ ទម្លុះ​ផ្ទាំង​ពពក​ខ្មៅ​ពេល​មាន​ព្យុះ​ប៉ុណ្ណោះ ៕ លី​សា​

spot_img
×