Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​អ្នកជំនាញ​ការបកស្រាយ​ពី​រឿង​ត្រី​ដែល​ត្រូវ​បង្កក​ស្រាប់តែ​រស់​ឡើង​វិញ ពេល​ដាក់​ចូល​ក្នុង​ធុង​ទឹក​ (Video inside)

spot_img

​តាម​ការបកស្រាយ​របស់​អ្នកជំនាញការ​ឲ្យដឹងថា វា​ពុំ​មែន​ជា​មន្តអាគម​អ្វី​ដូច​ការបកស្រាយ​មួយចំនួន​នោះ​ឡើយ គេ​បញ្ជាក់ថា ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​បំណង​ផ្សាយពាណិជ្ជកម្ម​នា​ក្រុមហ៊ុន​ផលិតផល​បង្ក​នៅ​ប្រទេស​ចិន តាម​នោះ​អ្នកជំនាញការ​និយាយថា ត្រី​គឺជា​អម្បូរ​សត្វ​ឈាម​ត្រជាក់ នៅពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​នោះ​សីតុណ្ហភាព​របស់​ត្រី​ក៏​ធ្លាក់ចុះ​ដែរ ។ មានន័យ​ថា ដំណើរការ​បំប្លែង​សារធាតុ​នៅក្នុង​រាងកាយ​របស់​ត្រី​ត្រូវបាន​ផ្អាក ។ ប៉ុន្តែ​ប្រសិនបើ​សីតុណ្ហភាព​ស្ថិតនៅ​ក្នុង​កម្រិត​ពុំ​បាន​ធ្វើឲ្យ​បេះដូង​របស់​ត្រី​ត្រូវ​គាំង​ទេនោះ​នៅពេលដែល​គេ​យក​វា​មក​ទម្លាក់​ចូល​ក្នុង​បរិស្ថាន​ដែល​មាន​កម្តៅ​ធ្វើឲ្យ​ដំណើរការ​បំ​ប្លែង​សារធាតុ​របស់​អម្បូរ​សត្វ​នេះ វា​នឹង​មាន​សកម្មភាព​ឡើងវិញ ។

​ហេតុនេះ បាតុភូត​ត្រី​ត្រូវបាន​បង្កក ហើយ​អាច​រស់​ឡើងវិញ វា​ជា​រឿង​ធម្មតា ពុំមែន​មាន​អាគម​គា​ថា ឬ​ការប្រើ​ឱសថ​អ្វី​ឡើយ ។ អ្នកជំនាញការ​ឈ្មោះ Tian Li បញ្ជាក់ប្រាប់​ពី​ការជាក់ស្តែង​ពី​ការ​របស់​ខ្លួន​ថា ៖ ខ្ញុំ​ធ្លាប់​ជួប​បាតុភូត​បែប​នេះ​រាប់​សិប​ដង​មកហើយ ។ ខ្ញុំ​ធ្លាប់​ទៅ​ស្ទូចត្រី​នៅក្រោម​ទន្លេ​ដែល​ផ្ទៃ​ខាងលើ ត្រូវបាន​កក នៅ​ប្រទេស NewEnglan ។ ពេល​ត្រី​ស៊ី​សន្ទូច​យើង​កន្ត្រាក់​វា​ឡើង​នោះ​វា​ត្រូវ​បង្កក​ភ្លាមៗ ប៉ុន្តែ​ក្រោយពេល​យើង​យក​មក​ដល់​ផ្ទះ​ទម្លាក់​វា​ចូលទៅក្នុង​ធុង​ទឹក​មួយ​សន្ទុះ​ក្រោយ​គឺ​វា​ហែល​ដូច​ធម្មតា​វិញ ៕

spot_img
×