Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយ​សតវត្សរ៍​មុន ពេល​កង់​ជា​យានជំនិះ​ពេញនិយម តើ Songkran នៅ​ប្រទេស​ថៃ​ពេលនោះ​យ៉ាងដូចម្តេច​ដែរ​?

spot_img

​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​របស់​ថៃ ត្រូវ​បាន​ហៅ​ថា Songkran ជា​ពិធី​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ត្រូវបាន​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ ១៦​មេសា រៀងរាល់ឆ្នាំ លើកលែងតែ​ករណី​ពិសេស ត្រូវ​បាន​រដ្ឋាភិបាល​កែសម្រួល​ឲ្យ​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​ប៉ុណ្ណោះ ។​

​ធុង និង​ថ្លាង​ដាក់​ទឹក ត្រូវ​បាន​ប្រមូល​មក​ចាត់ទុកជា​ឧបករណ៍​សំខាន់​សម្រាប់​ពិធីបុណ្យ​ជះ​ទឹក ។​

Songkran នៅ​បាន​គេ​ផ្តល់​ឈ្មោះ​មួយ​ទៀត​ថា ពិធីបុណ្យ​ជះ​ទឹក ដោយហេតុ​ពួកគេ​មានជំនឿថា ទឹកនឹង​លាង​សំអាត​ឧបទ្រពចង្រៃ អ្វីៗ​ដែល​មិនល្អ​ក្នុង​ឆ្នាំ​ចាស់​។ ក្នុង​ពិធីបុណ្យ​នោះ គេ​នឹង​ចាក់ទឹក​បន្តិច​ចូលទៅក្នុង​ថ្លាង រួច​បន្ថែម​ស្លឹក​រុក្ខជាតិ ឬ​ផ្កា​ដែល​ក្រអូប ចាត់ទុកថា​វា​ជា​វត្ថុ​លាង​សំអាត​ឧបទ្រពចង្រៃ និង​នាំចេញ​នូវ​ការខុសឆ្គង​នា​ឆ្នាំ​កន្លងមក​។​

​ក្មេងៗ​គឺជា​មនុស្ស​ដែល​រីករាយ​បំផុត​ក្នុង​ពិធីបុណ្យ​នេះ ។​

​ប្រសិនបើ​មាន​ឱកាស​ទៅ​កាន់​ទីក្រុង​បាងកក​នា​ឱកាស​នេះ ផ្លូវ Silom គឺជា​កន្លែង​គប្បី​គេចចេញ​ព្រោះ​លើ​កំណាត់​ផ្លូវ ៤​គីឡូម៉ែត្រ​នេះ ការ​ជះ​ទឹក​ប្រព្រឹត្តទៅ​យ៉ាង​ផុលផុស​បំផុត ។​

​ពិធីបុណ្យ​ជះ​ទឹក​ដ៏​ពុះកញ្ជ្រោល​នៅ​បាងកក​ជា​បុណ្យប្រពៃណី​ដែល​ពលរដ្ឋ​ក៏ដូចជា​អ្នកទេសចរ​ពុំ​មាន​ការ​ងឿងឆ្ងល់​ទេ

​ពី​ដើម​គេ​បាញ់​ទឹក​តិចៗ​ដាក់​លើ​ស្មា ដល់​ឥឡូវ​គេ​ប្រើ​សុទ្ធតែ​កាំភ្លើង​បាញ់​ទឹក​។​

​ប្រសិនបើ​យើង​ងាក​ត្រឡប់​ទៅ​មើល​ពិធីបុណ្យ​នេះ​កាល​ជំនាន់​មុន គ្រា​ដែល​ជនជាតិ​ថៃ​មានតែ​កង់​ជិះ​វា​យ៉ាងដូចម្តេច​ដែរ​?

​មុន​ពេល​ឈាន​ចូល​ឆ្នាំ​ថ្មី Songkran មាន​គេហទំព័រ​ជាច្រើន​បាន​ឧទ្ទេស​នាម​កម្រង​រូបភាព​អំពី​ប្រទេស​ថៃ​មួយ ប្រព្រឹត្តទៅ​យ៉ាង​ស្ងប់ស្ងាត់​។ ដំបូង​គេ​ពន្យល់​អំពី​ពិធីបុណ្យ Songkran ថា ៖

​ពាក្យ Songkran មាន​ដើមកំណើត​ចេញពី​ភាសាសំស្ក្រឹត​មានន័យ​ថា “​ការផ្លាស់ប្តូរ ឬ​ចលនា​” ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ ប្រព្រឹត្តទៅ ៣​ថ្ងៃ​គឺ ៖

-​ថ្ងៃ ១៣ មេសា ថ្ងៃ Maha Songkran Day ដែល​ជា​ថ្ងៃ​គូសបញ្ជាក់​ការបញ្ចប់​របស់​ឆ្នាំ​ចាស់​។​

-​ថ្ងៃ ១៤ មេសា ជា​ថ្ងៃ Wan Nao ដែល​ជា​ថ្ងៃ​សម្រាប់​ជួបជុំ​គ្រួសារ​។​

-​ថ្ងៃទី​១៥ មេសា ជា​ថ្ងៃ Wan Thaloeng Sok គឺជា​ថ្ងៃ​ចាប់ផ្តើម​របស់​ឆ្នាំ​ថ្មី​។​

​តាម​ប្រពៃ​បរម​បុរាណ​ពលរដ្ឋ​ថៃ​គេ​ចាក់ទឹក​បន្តិចបន្តួច​លើ​ស្មា លើ​ខ្នង​ឲ្យ​គ្នា​ទៅវិញទៅមក ព្រម​ជាមួយ​ពាក្យ​ជូនពរ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ពេល​ទៅ​សួរសុខទុក្ខ​មនុស្ស​ចំណាស់​នា​ឱកាស​នេះ អ្នក​នៅ​ក្មេងៗ​ទាំងឡាយ​នឹង​ចាក់ទឹក​ក្រអូប​ទៅក្នុង​ដៃ​របស់​មនុស្ស​ចាស់​រួច​ជូនពរ​សម្តែង​ការគោរព​របស់​ពួកគេ​។​

​នៅ​តាម​វត្ត​នាឱកាស Songkran គេ​ក៏​យក​ទឹក​ក្រអូប​ទៅ​ចាក់​លើ​បដិមាករ​ព្រះពុទ្ធ​រួច​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​។​

​សព្វថ្ងៃ​នៅ​តាម​ទីក្រុង​ធំៗ Songkran បាន​ក្លាយជា​ថ្ងៃ​បុណ្យ​មាន​ភាព​រំញោច ពិសេស​ចំពោះ​ការ​ជះ​ទឹក បាញ់​ទឹក​ដាក់គ្នា នៅ​តាម​ដង​វិថី​។ ខាងក្រោម​គឺជា​រូបភាព​មួយ​ចំនួន​នា​ជំនាន់​ដើម​ក្នុង​ពិធីបុណ្យ Songkran របស់​ថៃ ការសប្បាយ​នាឱកាស​នោះ​បាន​ប្រព្រឹត្តទៅ​ក្នុង​ភាពទន់ភ្លន់​ខុសពី​ពេលបច្ចុប្បន្ន​នេះ ៕ ចន្ទ្រា

spot_img
×