Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អប្រសើរ មានឱកាស​បានចេញ​ក្រៅ​រៀនសូត្រ​ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​ធូរធារ តែ​គួរ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គួរ​លៃ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​ការដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំឆ្លូវ ៖ ការងារ គួរ​ប្រព្រឹត្តទៅ​យ៉ាង​រលូន មាន​អ្នក​ជួយ​ជ្រោមជ្រែង ។ លុយកាក់ មិន​ស្ថិរភាព មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោ​ស​ញ្ចេ​ត រីកចម្រើន ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំខាល ៖ ការងារ ដំណើរការ​ជាធម្មតា ពុំមាន​កើតរឿង​អ្វី​ក្រៅ​គម្រោង លុយកាក់ ថ្ងៃនេះ​មានការ​ខាតបង់​លុយកាក់ គួរ​ចេះ​ទប់ចិត្ត​ពេល​ចង់​ទិញ​របស់​អ្វីមួយ​។ មនោសញ្ចេតនា មិនល្អ​ងាយ​កើតមាន​ការឈ្លោះប្រកែក ៕

​ឆ្នាំថោះ ៖ ការងារ ទោះបី​មាន​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​អ្នក​ជួយ​ដោះស្រាយ​រឿង​លុយកាក់ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ច្រើន​សម្រាប់​រឿង​មនោសញ្ចេតនា ដើម្បី​បញ្ចៀស​ការ​ប្រេះស្រាំ ៕

​ឆ្នាំរោង ៖ ការងារ មិនត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វីដែល​កំពុងមាន ។ លុយកាក់ គួរស្វែងយល់​ឲ្យ​ល្អិតល្អន់​មុនពេល​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា​ត្រូវមាន​ការយោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា ទើប​ទំនាក់ទំនង​មនោសញ្ចេតនា​រីកចម្រើន ៕

​ឆ្នាំម្សាញ់ ៖ ការងារ មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ ។ លុយកាក់ ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​រកាំរ​កូ​ស​ចិត្ត​គ្នា ៕

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ចាំ​កាច់​បំបាក់​អ្នក​ពីក្រោយ​ខ្នង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ មានឱកាស​បាន​លាភ ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ៕

​ឆ្នាំមមែ ៖ ការងារ ដំណើរការ​ដោយ​ងាយស្រួល និង​ជោគជ័យ​គ្រប់យ៉ាង ។ លុយកាក់ មិនត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ៕

​ឆ្នាំវក ៖ ការងារ ល្អប្រសើរ ពុំមាន​ជួប​ការលំបាក​អ្វី​ឡើយ​។ លុយកាក់ ចាយវាយ​ត្រូវ​សន្សំសំចៃ បញ្ចៀស​ត្រូវ​ជំពាក់​បំណុល​គេ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំរកា ៖ ការងារ ធ្វើ​អ្វី​ត្រូវ​ដាច់ខាត មិនគួរ​មាន​ភាព​អល់អែក​នាំ​ឲ្យ​ជួប​ការបរាជ័យ ។ លុយកាក់ ស្ថិរភាព គួរ​ប្រឹងប្រែង​ជាងនេះទៀត ទើប​ប្រភព​ចំណូល​ហូរហៀរ ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ មានឱកាស​រកប្រាក់​ដែល​មិត្តភក្តិ​នាំមក​ឲ្យ​។ មនោ​ញ្ចេ​ត​នា ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ៕

​ឆ្នាំកុរ ៖ ការងារ កុំ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឲ្យ​ល្អ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា កុំ​ឲ្យ​រឿង​ពី​ក្រៅ​មក​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំងពីរ ៕​

spot_img
×