Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump ប្រកាស​ត្រៀម​វាយលុក​ស៊ី​រី ដោយ​កាំជ្រួច​ថ្មី “​ស្អាត ហើយ​ឆ្លាត​វ៉ៃ​”

spot_img

នៅ​ថ្ងៃ​ទី ១១ ខែ​មេសា ម្សិលមិញ​នេះ ប្រធានាធិបតី​អាមេរិក Donald Trump បាន​ព្រមាន​រុស្ស៊ី​ថា គប្បី​ត្រៀម​បម្រុង​ឲ្យ​ហើយ​ទៅ ព្រោះ​ស៊ី​រីនឹង​ត្រូវ​រង​ទទួល​កាំ​ជ្រួច “​ថ្មី ស្អាត​ហើយ​ឆ្លាត​វ៉ៃ​” ។​

​ប្រធានាធិបតី​អាមេរិក Donald Trump

​ជា​ឆ្លើយតប​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova ថ្លែងថា ៖ “​កាំជ្រួច​ឆ្លាត​វៃ គួរ​គប្បី​តម្រង់​ឆ្ពោះទៅ​រក​ពួក​ភេរ​វករ ពុំមែន​សំដៅ​រដ្ឋាភិបាល​ស៊ី​រី ដែល​ស្រប​ច្បាប់ ហើយ​ប្រើ​ពេលវេលា​អស់​ច្រើន​ឆ្នាំ ដើម្បី​ប្រឆាំង​នឹង​ពួក​ភេរ​វករ អន្តរជាតិ​លើ​ទឹកដី​របស់​ពួកគេ​ទេ​” ។​

​រុស្ស៊ី បាន​ងាក​មក​ចោទប្រកាន់​វិញ​ថា អាមេរិក​កំពុង​រក​វិធី​បំបែក​សាច់រឿង ជុំវិញ​ការស៊ើបអង្កេត​ករណី​អាវុធ​គីមី​សាស្ត្រ ដែល​ជា​ជម្លោះ​ទើប​ផ្ទុះ​ឡើង​ថ្មីៗ​នេះ ក្នុងរ​កណី​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​ការវាយប្រហារ​ដោយ​អាវុធ​គីមី​សាស្ត្រ នៅ Ghouta ខាងកើត ។​

​មុន​នោះ​លោក Trump បាន​ព្រមាន​កាលពី​ថ្ងៃ​ទី ៩ ខែ​មេសា​ថា អាមេរិក​នឹង​វាយប្រហារ​ស៊ី​រី​ក្នុង​អំឡុង​ពេល​ពី ២៤​ម៉ោង​-៤៨​ម៉ោង ខាងមុខ ព្រោះ​សង្ស័យ​ថា កងទ័ព​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី​នៅ​ប្រជុំជន Douna បណ្តាលឲ្យ​មនុស្ស​រាប់សិប​នាក់​ស្លាប់​៕ សូ​យ​ន​

spot_img
×