Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​បង្កើន​អនាម័យ​ចំណីអាហារ​

spot_img

​ភ្នំពេញ ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ម្ចាស់​ភោជនីយដ្ឋាន ទូទាំង​ប្រទេស ត្រូវ​បង្កើន​អនាម័យ​ចំណីអាហារ ឲ្យបាន​កាន់តែ​ខ្ពស់ ដើម្បី​ផ្ដល់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ការបង្កា​រការ​ពុល​អាហារ​នៅ​កម្ពុជា ។​

​ក្នុង​ឱកាស​ចែក​វិញ្ញាបនបត្រ ដល់​ម្ចាស់​អាជីវកម្ម នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ នា​ទីស្ដីការ​ក្រសួង​សុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​ថ្លែង​ដោយ​សូម​អំពាវនាវ​ដល់​ម្ចាស់​ភោជនីយដ្ឋាន សហការគ្នា​ជាមួយ​ក្រសួង​សុខាភិបាល ក្នុង​ការផ្ដល់​នូវ​សុវត្ថិភាព​ផ្នែកអនាម័យ​ចំណីអាហារ ជូន​ដល់​ប្រជាពលរដ្ឋ​យើង ។​ពិសេស​យើង នឹង​បន្ដ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់គ្នា ប្រឹងប្រែង​បន្ដការងារ​នេះ ឲ្យបាន​កាន់តែ​ល្អ ដើម្បី​ធានា​ថា ភោជនីយដ្ឋាន​នៅ​កម្ពុជា មាន​ស្ដង់ដារ អាហារ​ឆ្ងាញ់ មាន​គុណភាព និង​អនាម័យ​ល្អ ។​

​លោកស្រី​វេជ្ជបណ្ឌិត បាន​ស្នើ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​អ្នក​ដែល​បាន​មក​រៀន​វគ្គ​បណ្ដុះបណ្ដាល ជាមួយ​មន្ដ្រី​ជំនាញ របស់​ក្រសួង​សុខាភិបាល ត្រូវ​បន្ដ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ទៅដល់​បុគ្គលិក​របស់​ខ្លួន​បន្ដទៀត ដើម្បី​ផ្ដល់​នូវ​សុខុមាលភាព​ដល់​ពលរដ្ឋ​យើង​។​

​លោក​បណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា ការចុះ​វិញ្ញាបនបត្រ​នេះ មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការធានា និង​ជំនឿ​ចិត្ដដ​ល់​អតិថិជន ជាតិ​អន្ដរជាតិ ពិសេស​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយ ហើយ​ការ​អនុវត្ដ​ន៍​នេះ មិនមែន​តែ​ស្រុក​ទេ គឺ​មាន​នៅ​គ្រប់​បណ្ដា​ប្រទេស​ដើម្បី​បញ្ជាក់​នូវ​ស្ដង់ដារ​គុណភាព និង​អនាម័យ​ជូន​អ្នក​បរិភោគ ។​

​លោក​បន្ដថា ថ្លែង​ទៀត​ថា សម្រាប់​ថ្ងៃ​ចែក​វិញ្ញាបនបត្រ ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ភោជនីយដ្ឋាន​នៅ​ក្នុង​ថ្ងៃនេះ មិនមែន​ជា​លើក​ទី​១​ទេ ហើយ​ធ្វើ​ជា​រៀងរាល់​ខែ​តែ​ម្ដង ហើយ​មក​ទល់​នឹង​ពេលនេះ មាន​ភោជនីយដ្ឋាន​សរុប ជិត​៤​ពាន់​កន្លែង​ហើយ​ទូទាំង​ប្រទេស តែ​ចំនួន​នេះ​មិន​ទាន់​ឆ្លើយតប​សមស្រប​នៅឡើយ​ទេ ដូច្នេះ​សូម​ស្នើ​ឲ្យ​អាជីវករ ប្រកប​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទាំងអស់ សហការ​ជាមួយនឹង​ក្រសួង​សុខាភិបាល ធ្វើយ៉ាងណា​ឲ្យ​ភោជនីយដ្ឋាន ទូទាំង​ប្រទេស​យើង ទទួលបាន​វិញ្ញាបនបត្រ បញ្ជាក់​អនាម័យ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារអ្ន​កញុំា កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​ការពុល​អាហារ និង​ផ្ដល់​ជំនឿ​ទុកចិត្ដ រួម​ទាំង​ទាក់ទាញ​ភ្ញៀវ​កាន់តែ​ច្រើន​បន្ថែមទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×