Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធានការ​១០​ចំណុច ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តី​អំពាវនាវ​ដល់​ធ្វើដំណើរ​ឲ្យ​គោរព​ច្បាប់​ចរាច​រណ៍ និង​បាន​ដាក់ចេញ​វិធានការ​១០​ចំណុច ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការកោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព​ជា​ទីបំផុត ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព និង​អនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក យ៉ាង​ផុលផុស ក្នុង​ពេល​ធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការបាត់បង់​ជីវិត ការរង​របួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​នា​ពេល​កន្លង​ទៅ​។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មាន​ការធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។ ក្នុងឱកាស​ដែល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទី​ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៨ យានយន្ត​ធ្វើ​ចរាចរណ៍​នឹង​មាន​កំណើន​ខ្ពស់​ខុស​ពី​ប្រក្រតី ដែល​អាច​មាន​គ្រោះថ្នាក់​ចរាចរ ឬ​ការកកស្ទះ​ចរាច​រណ៍ ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លង​មក​ផងដែរ​។​

​ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន ជា​អ្នក​ប្រើប្រាស់​ផ្លូវ ចូលរួម​អនុវត្ត ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ ១៖ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។ ២៖ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។ ៣៖​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ ៤៖ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។ ៥៖ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​។​៦៖​មិន​ត្រូវ​បត់​ឬ​វ៉ា​ជែង​ង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។ ៧៖​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ។ ៨៖ សូម​កុំ​ផ្ទុក​អ្នកដំណើរ ឬ​ដឹក​ទំនិញ លើស​ច្បាប់​កំណត់ ហើយ​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​ឬ​ដឹក​កម្មករ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ឬ​កម្មករ​លើដំបូល និង​សូម​មេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។​៩៖​មិន​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្រាស្រ័យ ។ ១០៖ ក្នុងករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ស្នើ​ប្រជាពលរដ្ឋ​គ្រប់រូប​មេត្តា​អត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាង​ការប្រើ​អំពើហិង្សា ហើយ​ទាក់ទង​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត មក​ដោះស្រាយ​តាម​ច្បាប់​ជា​ធរមាន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×