Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារក​ទើប​អាយុ​១​ខែ​កន្លះ​ធ្លាក់​ចូល​កាំ​ម៉តូ​ស្លាប់​ដោយការ​ធ្វេស​ប្រហែសរបស់​ឪពុកម្តា​យ​

spot_img

​ខេត្ត​ព្រៃវែង ​៖ សមត្ថកិច្ច​នគរបាល ស្រុក​កញ្ចៀ​ច ខេត្ត​ព្រៃវែង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨​ព្រឹក មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ជុ​ល អឿង ភេទ​ប្រុស នៅ​ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង លើ​ផ្លូវ​ក្រាល​កៅស៊ូ​។ មន្ត្រី​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បណ្តាលអោយ​ស្លាប់​ក្មេង​តូច​ម្នាក់ ឈ្មោះ អេង ម៉េង​ហ៊ួ ភេទ​ប្រុស អាយុ​ទើប​បាន ១​ខែ​កន្លះ​ស្លាប់​។ ទារក​រងគ្រោះ​មាន​ឪពុក​ឈ្មោះ អូន អេង អាយុ ២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉េង នា​ត អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​ច្រក​ច្រ​បក់ ឃុំ​ជុប ស្រុ​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

នគរបាល​ឃុំ​កញ្ចៀ​ច បានឲ្យដឹងថា មូលហេតុ​គ្រោះថ្នាក់​ចរាណ៍​បណ្តាល​ឲ្យ​ទារក​ទើប​ប្រសូត្រ​បាន ១​ខែ​កន្លះ​ស្លាប់​ខាងលើនេះ គឺ​បណ្តាលមកពី​ម្តាយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្តាលអោយ​កន្សែង​ដែល​រំ​កូនតូច កំពុង​បី​នៅ​នឹង​ដៃ​ម្តាយ ធ្លាក់​ចូល​កាំ​ម៉ូតូ ហើយ​ត្រូវ​កាំ​ម៉ូតូ និង​ច្រ​វ៉ាក់​ម៉ូតូ​ទាញ​ចូល​ទាំង​កូន តូច បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ​​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

spot_img
×