Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​ទូក​បាត់​ច្រវ៉ា​” ឡើង​កូដ​ខ្លាំង​

spot_img

​​ភ្នំពេញ​-​រឿង “​ទូក​បាត់​ច្រវ៉ា​” ដាក់​បញ្ចាំង​ក្នុង​ស្ថានីយ៍ទូរទស្សន៍ PNN ត្រូវបាន​គេ​កត់សម្គាល់ថា ជា​រឿង​ភាគ​ខ្មែរ​​ដែល​ទទួលបាន​ការពេញនិយម​ច្រើនជាងគេ ក្នុងចំណោម​អ្នកគាំទ្រ​រឿង​ភាគ​ខ្មែរ ដែល​ខ្សែរ​ភាពយន្ត​ភាគ​មួយ​នេះ សម្តែង​ដោយ តារា​សម្តែង កញ្ញា ឌុច​​លីដា និង លោក មុំ សុធា​រ៉ា​។​

​ចំណែក​រឿង​មួយ​នេះ ក៏​កាន់តែ​កក្រើក មុន​ពេល​រឿងនេះ បាន​ដំណើរការ​រលូន គឺ​កើត​មាន​រឿងចម្រូងចម្រាស់​រវាង​ផលិតករ និង អ្នក​សម្តែង​​កញ្ញា ឌុ​ច លីដា ស្តី​អំពី​ការ​មិន​ព្រម​បើកប្រាក់​តាម​ការកំណត់​។​

​គ្មាន​អ្នកណា​មិនដឹង​ថា​នោះ​ទេ ថា​ភាពយន្ត​រឿង​«​ទូក​បាត់​ច្រវ៉ា​» បាន​ក្លាយជា​រឿង​ដែល​ផ្ទុះ​រឿងចម្រូងចម្រាស់​ឡើង​ផ្អើល​សង្គម​សិល្បៈ​​ដោយ​លោក​គាំ ច​ន្ធី ផលិតករ​រឿងនេះ សម្រេចចិត្ត​ទម្លាយ​ពី​ចំណុច​អវិជ្ជមាន​គ្មាន​សល់​របស់​ឌុ​ច លីដា​​រហូត​ធ្វើអោយ​នាង​រក​ចំណុច​តបត​មិន​បាន​នោះ​ផង​។ បើ​ទោះជា​នាង​ត្រូវបាន​ផលិតករ​ខ្លះ​ថា​មិន​អី​សម្រាប់​ពេលវេលា ប៉ុន្តែ​លោក​គាំ ច​ន្ធី​​ធ្លាប់​បាន​បញ្ជាក់ថា នាង​ធ្លាប់​បោក​គ្រាប់បែក មិន​មក​ថត​តាម​ការ​ណាត់​​ហើយ​ធ្វើអោយ​ក្រុម​ការងារ​ទាំងមូល​ខាតបង់​ដំណើរការ​ប្លង់​ថត​កន្លងមក​មិនបាន។​

​លោក​បាន​ទាំង​ចោទ​ថា​នាង​នោះ​គឹ​ជា​លទ្ធផល​ដែល​នាង​ទទួល​ថត​ច្រើន​រឿង ហើយ​ធ្វើ​ខុស​ទាំងស្រុង​ពី​កិច្ចសន្យា​នោះ​ផង​។​
​លោក​ថា​ភាពយន្ត​នេះ ត្រូវ​ដាក់​បញ្ចាំង​ជា​យូរ​មក​ហើយ​ប៉ុន្តែ​បណ្ដាលមកពី​តួឯក​ស្រី​មិន​អោយ​ពេល​គ្រប់គ្រាន់​ទើប​ឈាន​ដល់​ការពន្យារពេល​ហើយ​ទើប​ដំណើរការ​នៅ​PNN ពេលនេះ​។ យ៉ាងណាមិញ​លោក​ប្រហែល​ជា​នឹង​បង្ហាញ​អារម្មណ៍​ពេញចិត្ត បន្ទាប់​ពី​ភាពយន្ត​ដែល​ច្នៃ​ចេញពី​ភាពយន្ត​ដុំ​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​»​មួយេ​នេះ ត្រូវ​គេ​និយាយ​ច្រើន​ថា​ល្អមើល​​ពិសេស​អ្នកផ្សារ​។ ស្ទើរ​គ្រប់​ឈុត​គ្រប់​ឆាក​របស់​ភាពយន្ត​នេះ ត្រូវ​គេ​អះអាង​ថា​មាន​ចំណុច​ល្អឥតខ្ចោះ ច្រើន​ជាង​រិះគន់ ដោយ​សម្លេង​​រូបភាព​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ភាពយន្ត​ប្រើ​កាមេរ៉ា​ទំហំ​4K អម​ដោយ​តួ​សម្ដែង​សុទ្ធតែ​សង្ហារៗ និង​ស្អាតៗ​នោះ គឺ​ភាពយន្ត​នេះ​​ទាក់ទាញ​អ្នកមើល​បាន​ច្រើន​។ នៅក្នុង​រឿង​នេះ កញ្ញា សូ ដា​និតា គឺជា​តួ​សម្តែង​ជា​ម្តាយ ដែល​នាង​ត្រូវ​សម្ដែង​ជា​តួអង្គ​ធំ​ម្នាក់ ហើយ កញ្ញា ឌុ​ច លីដា​​ដែល​មាន​ទេពកោសល្យ សម្តែង​ជា​កូន​នោះ គឺ​សម្ដែង​ជា​តួអង្គ ឌឺដង​ល្អ​គ្មាន​គូរ​ប្រដូច ដែល​សមជា​ភាពយន្ដ​ដែល​ដឹកនាំ​ដោយ​ទឹកដៃ​បរទេស​។​
​ត្បិត​តែ​ភាពយន្ត​នេះ ផ្ទុះ​រឿងចម្រូងចម្រាស់​តាំង​ពី​មិន​ទាន់​ដាក់​ផ្សាយ ប៉ុន្តែ​នៅពេល​ដាក់​ផ្សាយ ហាក់​រុញ​អោយ​មាន​ការចាប់អារម្មណ៍​ច្រើនជាង​​ជាពិសេស​ការសម្ដែងរ​បស់​កញ្ញា ឌុ​ច លីដា និង នាង​ស្វែង សុជាតា តែម្ដង​។​

យោងតាម លោក គាំ ច​ន្ធី ដែលជា​អ្នក​ផលិត​រឿង​«​ទូក​បាត់​ច្រវា​» បាន​អះអាង​ថា ភាពយន្ត​មួយ​រឿងនេះ​​គឺជា​រឿង​ដែល​បាន​ច្នៃ​ចេញពី​ឆ្អឹង​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​» ដែល​ធ្លាប់​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​ជោគជ័យ​រឿងនេះ​លោក​ក៏​នឹង​ផលិត​រឿង​ភាគចំណង​ជើង​ថា​«​កុលា​បប៉ៃលិន និង រឿង​ទាយាទ​អា​ប ផងដែរ ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​មិន​ធ្វើ​ច្រើន​រឿង​ពេក​ទេ​​ដើម្បី​សម្រាំង​យក​គុណភាព៕ ​ដោយ​-​គីម​ស្រីរ័ត្ន​

  

spot_img
×