Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ប្រាប់​អោយ​កងកំលាំង​នៅក្រោម​ឱវាទ លុបបំបាត់​ចោល​កុងត្រូលជជុះ​

spot_img

​តាកែវ ៖ ថ្លែង​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ កាលពី​ព្រឹក​ថ្ងៃទី ១២ មេសា ២០១៨ នេះ លោក​ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ដាក់​បទបញ្ជារ​អោយ​កូនចៅ​របស់​ខ្លួន​ដែល​ជា​មេបញ្ជាការ​ស្រុក ក្រុង​ទាំង ១០ នៅក្នុង​ខេត្ត​ត្រូវ​លុបបំបាត់​ចោលឲ​អស់​នៅ​កុងត្រូលជជុះ ដែល​មាននៅ​តាម​ដងផ្លូវ ។ លោក​មេបញ្ជាការ​បាន​បន្តថា កង​អាវុធហត្ថ​ត្រូវតែ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ ជាពិសេស​ការគោរពវិន័យ និង​ក្រម​សីល​ធម័ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​វិន័យ​របស់​អង្គភាព​ឡើយ ។ ជាមួយគ្នា​នោះ​ដែរ​លោក​មេបញ្ជាការ ក៏​បាន​សំដែង​នូវ​ការ​កោ​ក​សរសើរ​ចំពោះ​លោក ឡា អ៊ឹម​រ៉​ន មេបញ្ជាការ​កង​រា​អាវុធហត្ថ​ស្រុក​ត្រាំកក់ ដែល​បាន​ចំណាយ​នៅ​ថវិការ​ផ្ទាល់ខ្លួន ទិញ​ដី និង​សាងសង់​ទីបញ្ជាការដ្ឋាន​នេះ​ដោយ​ខ្លួនឯង ដោយ​មិន​មាន​ការចំណា​យថិ​វិកា​ររបស់​រដ្ឋ​ឡើយ ហើយ​លោក​ក៏​បាន​សុំ​អោយ​នៅ​គ្រប់​បណ្តា​អង្គភាព ជាពិសេស ទីញ្ជាការ​នៅតាម​បណ្តា​ស្រុក​ផ្សេងៗ គួរតែ​យក​គម្រូ​តាម ។​

បន្ទាប់ពី​មាន​ការណែនាំ​ពី​សំណាក់​លោក​មេបញ្ជាកា​រក​ង​រាជ​អាវុធហត្ថ​ខេត្ត​រួច លោក ឡា អ៊ឹម​រ៉​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ ក៏​បាន​គោរព​និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​មេបញ្ជាកា​រ ហើយ​លោក​ប្តេជ្ញា​ថា កងកំលាំង​ទាំងអស់​នៅ​ក្នុង​ទីបញ្ជាការ​ក្នុង​ស្រុក​ត្រាំកក់​នេះ និង​អនុវត្ត​អោយបាន​ទៅតាម​គោល​ការណ័ណែនាំ​របស់​លើ គឺ​មិន​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​នីតិវិធី​ច្បាប់​នោះឡើយ ហើយ​លោក​និង​បន្ត​ក៏​សាង​សមិទ្អិផល​នេះ​អោយ​ច្រើន​ថែមទៀត ដើម្បី​ធ្វើ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ នេះ​មាន​សោភ័ណ្ឌភាព​ល្អ​ប្រសើរឡើ​ង ។​

សូម​បញ្ជាក់​ផង​ដែរ​ថា អាគារ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់​នោះ មាន​ទំហំ ១៣​ម x ៩​ម ធ្វើ​ពី​ថ្ម​ប្រក់​សង្ក​សី ដែល​ចំណាយ​អស់​ថវិកា​សរុប​ចំនួន ជាង ២​ម៉ឺន​ដុលារ ៕ តាកែវ​

spot_img
×