Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឈិន សីហា ចេញ​សារ​តប​ទៅ​អ្នក​រិះគន់​វិញ ជា​មួយ​លទ្ធផល​ខមិន​បែក​អូរ​ហូរ​ស្ទឹង ទាក់ទង​រឿង​មួយ​នេះ​ដែល​កំពុង​ល្បី​កក្រើក​ហ្វេ​ស​ប៊ុ​ក!​

spot_img

​កាលពី​ម្សិលមិញ​នេះ មានផ្ទុះ​ការរិះគន់​យ៉ាងខ្លាំងមួយ ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​រឿង​បុគ្គល​ជា​កូនកំលោះ​ម្នាក់ ដែល​បានដាក់​អក្សរ​ងារ «​អនុបណ្ឌិត​» ពី​ខាងមុខ​នាម​ត្រ​កូន​របស់គាត់ នៅក្នុង​ពិធី​ភ្ជាប់ពាក្យ ។ ដែល​រឿងនេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​អ្នកខ្លះ​ថា «​លើស​ហើយ​! ខ្លាច​គេ​មិនដឹង​លោក​, គេ​មាន​សញ្ញា​បណ្ឌិត​មកពី​បរទេស​គ​គោក​មិនដែល​អួត​ផង​, នេះ​និយាយអោយចំ​ទៅ​គឺ​អួត​ហ្មង​…» ។ ប៉ុន្តែ ក៏មាន​អ្នក​មតិ​យល់ស្រប​ថា​៖ «​អ្នក​រិះ​គុណ​គេ​រៀន​ដល់​ណា នេះ​ជា​សិទ្ធិ​របស់គេ​ទេ កុំ​ចេះដឹង​ពេក​, គាំទ្រ មិនបាច់​ខ្វល់​គេ​រិះគន់​ទេ មាត់​មនុស្ស​ពិបាក​ហាម សំខាន់​យើង​ធ្វើ​មិន​ខុស​….» ។ ដោយសារតែ​រឿង​មួយ​នេះ​កក្រើក​ខ្លាំងពេក និង​អត់ទ្រាំ​ពុំបាន ជាហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ស​ម៉ី​ខ្លួន បានធ្វើការ​បង្ហោះ​សារ​យ៉ាង​ចាស់ដៃ​មួយ ដែល​អាច​ទំនងជា​ការឆ្លើយតប ចំពោះ​អ្នក​រិះគន់​ទាំងនោះ នៅលើ​ផេក​ហ្វេ​ស​ប៊ុ​ក​របស់លោក​ «អនុសេនីយ៍ត្រីបរិញ្ញា ឈិន សីហា»​ ដោយអម​ជាមួយ​ការ​ខមិន​តតាំង​គ្នា​បែកអូរហូរស្ទឹង ថា​៖

«តម្លៃសីលធម៌សង្គម Social Moral Value

មនុស្សម្នាក់ៗមានតម្លៃនិងសីលធម៌រស់នៅរៀងៗខ្លួនសម្រាប់សង្គមមួយនេះ។ ការកើតមករបស់មនុស្សមិនមែនដោយចៃដន្យនោះទេ តែសភាវធម៌និងធាតុជួយជំរុញឲ្យកើតឡើងមក។ មនុស្សខ្លះកើតមកនាំមកជាមួយនូវតម្លៃសីលធម៌ សុភាពរាបសារ វិចារណញ្ញាណមកជាមួយជានិច្ច ផ្ទុយទៅវិញមានមនុស្សមួយចំនួនកើតមកនាំយកតែភាពកម្លៅ ល្ងង់ ភាពហៃអើ និងការបំពុលសង្គមមកជាមួយតែម្តង។

ខ្ញុំមិនយល់ថាសីលធម៌នោះជាអ្វីនោះទេ តែគ្រួសារខ្ញុំ លោកគ្រូអ្នកគ្រូ ញាតិមិត្រតែងតែបានផ្តល់យោបល់ដល់ខ្ញុំថា « សីលធម៌គឺធម៌ដែលនាំឲ្យមនុស្សនៅជុំវិញខ្លួនយើងបានសុខ នោះជាសីលធម៌ដ៏ប្រសើរ »។ ខ្ញុំតែងតែទន្ទេញនិងចងចាំជានិច្ចនូវគតិទាំងអស់នេះ។ ខ្ញុំមិនចាត់ទេថា បុគ្គលចំពូកខ្លះមានសីលធម៌ឬគ្មានសីលធម៌ តែសកម្មភាព ទង្វើ ភាពអវិជ្ជមានរបស់ពួកគេវាស្តែងឲ្យឃើញតែម្តង។

មនុស្សគប្បីយល់ឲ្យបានច្បាស់លាស់ពីព៌ត័មាននានាដែលខ្លួនបានជួបប្រទះ ជាជាងបណ្តោយខ្លួនឲ្យធ្លាក់ខ្លួនក្នុងអន្លង់ពាលគឺសេចក្តីមិនល្អដែលសង្គមពុំឲ្យតម្លៃ។ មនុស្សគប្បីព្យាយាមធ្វើសេចក្តីល្អបង្ហាញទៅមនុស្សគ្រប់គ្នា ជាជាងធ្វើសេចក្តីអាក្រក់ជះលើបុគ្គលជុំវិញហើយជម្រាបថានេះជាសេចក្តីល្អពិត។

ភាពច្រណែន ភាពអវិជ្ជា មោហៈ ការធ្វើសកម្មភាពដោយខ្វះការពិចារណា ទាំងអស់នេះបានច្រានបុគ្គុលៗឲ្យធ្លាក់ក្នុងរណ្តៅខ្លៅ រណ្តៅអាប់យស គ្មានការរាប់អានពីរជ្ឈដ្ឋានទួទៅ ពិសេសនឹងធ្វើឲ្យខ្លួនមានវិប្បដិសារីនាពេលខាងមុខ។ បូគ្គលមួយចំនួនទៀតមានការសិក្សាកម្រិតទាប មានការគិតខ្លី សប្បាយមួយពេល ក៏បន្តធ្វើសកម្មភាពចោលម្សៀតជាច្រើនផងដែរទៅតាមចលនាសង្គម ដែលលះបង់នូវសីលធម៌នានាក៏យ៉ាងនោះដែរ។

មនុស្សជាសត្វដែលមានឧត្តមគតិថ្នាក់ខ្ពស់ លើសអស់សត្វដទៃទៀត បើកាលណាសកម្មភាពនានដែលមនុស្សធ្វើឡើងក្បត់ឧត្តមគតិ បាត់បង់នូវសតិសម្បជញ្ញៈហើយ ត្រង់នេះមានន័យថាខ្លួនមនុស្សនោះប្រៀបបាននឹងខ្មោចដែលស្អុយរលួយនៅរស់មិនទាន់ស្លាប់។

ខ្ញុំសូមគោរពតម្លៃនិងស្ងើចសរសើរដល់បុគ្គលដែលរៀនបានខ្ពង់ខ្ពស់នានា ដែលអស់លោកបានចំណាយពេលយ៉ាងច្រើនក្នុងកិច្ចខិតខំសិក្សា ស្រាវជ្រាវ មានសីលធម៌ គុណធម៌ សច្ចធម៌ ចេះដឹងខុសដឹងត្រូវ ស្គាល់កាលវេលា និងទង្វើរបស់ខ្លួន។ ប៉ុន្តែខ្ញុំសោកស្តាយបុគ្គលដែលរៀនសូត្រដែរតែបង្កើតនូវភាពអវិជ្ជានៅក្នុងខ្លួន មើលបុគ្គលដែលល្អជាងខ្លួនថាជាសំរាម ថាជាលាមក បន្តុះបង្អាប់ រិះគន់អ្នកដទៃដោយសេចក្តីខ្លៅដែលខ្លួនមាន។

បុគ្គលមួយចំនួនរៀនសូត្រដល់កម្រិត « បរិញ្ញា អនុបណ្ឌិត បណ្ឌិត ឬដល់បណ្ឌិតរដ្ឋ » មានន័យថាគេសប្បាយរីករាយនូវភាពឧស្សាហ៍ សមត្ថភាព ភាពប៉ិនប្រសប់ ពិសេសតម្លៃនៃការខំប្រឹងរបស់គេ។ ផ្ទុយពីតម្លៃសីលធម៌និងភាពខ្លៅ មនុស្សមួយចំនួនមានចិត្តមិនសប្បាយថែមទាំងមិនត្រេកអរនឹងអ្វីដែលគេមាន ដោយប្រើវិធីចាក់រុក ចែកផ្សាយធម៌ពាល រិះគន់ ដោយឃើញគេប្រសើរជាងខ្លន។

ខ្ញុំសោកស្តាយដែលបានឃើញបុគ្គលខ្លៅមួយចំនួន ដែលពួកគេបានបំប៉ោងសេចក្តីចក្តីពិត សេចក្តីត្រឹមត្រូវរបស់មនុស្ស ដោយមិនយល់ពីអ្វីដែលគេចង់បង្ហាញក្នុងន័យអប់រំនិងជាធនធានរបស់សង្គមក៏បើ។ ខ្ញុំពុំសូវខ្វល់លើព័ត៌មានស្អុយ ភាពមិនពិតរបស់បុគ្គលល្ងង់នោះទេ ពីព្រោះនេះជារឿងរសើបនិងគួរឲ្យអស់សំណើចនិងប្រៀបបានដូចក្មេងបៀមដៃទៅវិញទេ។

សូមអរគុណ Facebook Page ក្រុមអនាមិកគណនី Fake ACC មួយចំនួនដែលបានជួយផ្សព្វផ្សាយនូវព័ត៌មានដែលក្បត់នូវមនសិការខ្លួន ពិសេសបានស្រាតកាយដ៏ស្អុយរបស់ខ្លួន ដើម្បីឲ្យសង្គមនិងអ្នកដែលមានពុទ្ធិដឹងថាបុគ្គលទាំងអស់មានសីលធម៌ ការគិត ទង្វើមិនស្មើនឹងសត្វធាតុផង។

សត្វឆ្កែ ជាសត្វដែលគោរពម្ចាស់និងមានភាពស្មោះត្រង់ចំពោះចៅហ្វាយនាយរបស់វា។ វាជាសត្វគួឲ្យស្រឡាញ់និងចិញ្ចឹម។ តែបើមនុស្សធ្វើខ្លួនឲ្យទៅជាឆ្កែវិញ មានន័យថាអន់ជាឆ្កែទៅទៀត។ សូមកុំតាំងខ្លួនជាមនុស្សឆ្កែ ដោយសារទង្វើអគតិមួយពេលរបស់ខ្លួន។

មួយវិញទៀត មនុស្សមារយាទសេក ឃើញគេថាអ្វីក៏ស្រែកនិងហៃអើតាមគេចាក់ ដោយមិនដឹងថានោះជាអ្វី ពិតឬទេ ច្បាស់ឬអត់ សម្បូរណាស់សេកប្រភេទមនុស្សនេះ។ ចូរធ្វើខ្លួនឲ្យក្លាយជាសេកដែលគួរឲ្យស្រឡាញ់ កុំធ្វើខ្លួនជាសេកដែលគេខ្នាញ់ចង់តែអារ~ក បែបនេះ។

ភ្ញាក់ខ្លួនមិនទាន់ហួសពេលទេ ម្នាលមនុស្សខ្លៅមួយចំនួន សូមធ្វើជាធនធានរបស់សង្គម ចូលរួមអភិវឌ្ឍសង្គមជាតិ ជាជាងបំផ្លាញជាតិតាមរយៈសកម្មភាពឥតប្រយោជន៍របស់ខ្លួន។ សូមកុំមានសេចក្តីប្រមាថបន្តទៀត។

សេចក្តីល្អតែងតែឈ្នះសេចក្តីអាក្រក់ជានិច្ច។ ខ្ញុំតែងតែដេកលក់ជានិច្ចពីព្រោះមិនបានធ្វើអាក្រក់តបទៅវិញ ប៉ុន្តែបុគ្គលទាំងអស់នោះនឹងមិនដេកលក់ទេក៏ព្រោះតែបានបំពេញតែសេចក្តីអាក្រក់នានានោះ។

សរុបសេចក្តីមកតម្លៃសីលធម៌សង្គមជាមាគ៌ាវាស់នូវកម្រិតពុទ្ធិ គតិ សមត្ថភាព នារបស់មនុស្សក្នុងការរស់នៅនានា។ ខ្ញុំនៅតែជាខ្ញុំ បុគ្គលមិនមែនខ្ញុំបើមិនយល់មេត្តាសួរ សុ.ចិ.បុ.លិ. សូមកើតមានជានិច្ច។

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស.២០១៨

អនុបណ្ឌិត ឈិន សីហា
បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា
០១០៧៨២៥៨៩» ៕

spot_img
×