Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៧ កុមារ​ជិត​៨​សែន​នាក់ មក​ទទួល​សេវា​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

spot_img

ភ្នំពេញ​៖ មន្ទីរពេទ្យ​គន្ធបុប្ផា បានចេញ​របាយការណ៍​នៃ​ការព្យាបាល​ជំងឺ​ជូន​កុមារ​ក្រីក្រ​កម្ពុជា ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៧​នេះ ដោយ​ក្នុងនោះ​មាន​កុមារ​ប្រមាណ​ជិត​៨​សែន​នាក់ មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​មួយ​នេះ ខណៈពេលដែល​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Dr Beat Richner កំពុងមាន​ជំងឺ​ធ្ងន់​សម្រាក​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៧ បាន​បង្ហាញថា ក្នុង​រយៈ​១០​ខែ​ឆ្នាំ​២០១៧​នេះ កុមារ​មាន​ជំងឺ​ចំនួន​៧៩១.៤៩១​នាក់ ត្រូវបាន​នាំមក​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុងនោះ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​១៣០.៣០៥​នាក់ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ កុមា​ន​ចំនួន​២.០៥៩​នាក់​មាន​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ។ កុមារ​ចំនួន​៣.៣០៦​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ មានការ​វះកាត់​ចំនួន​២១.៤៣៤​នាក់​។ វះកាត់​បេះដូង​និង​ឆ្លុះ​ភ្ជិត​សរសៃ​បេះដូង​បាន​ចំនួន​៤១៥​នាក់ ។

​របាយការណ៍​ដដែល បាន​បន្តថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (​គន្ធបុប្ផា​ទី​៣) ស្ត្រិ​មាន​ផ្ទៃពោះ​ចំនួន​១២៨.៩៨៥​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​។ សម្រាលកូន​បាន​ចំនួន​២០.៦៩៧​នាក់​។

​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បញ្ជាក់ថា គ្រួសារ​អ្នកជំងឺ​ភាគច្រើន មាន​ជីវភាព​ទីទ័លក្រ ហេតុនេះហើយ ទើប​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា ហើយ​ជាពិសេស​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ៗ​បំផុត នឹង​ពុំមាន​សំណាង​ទេ បើ​ពុំបាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×