Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​បង្ហាញមុខ​មេខ្លោង​គ្រឿងញៀន​៤​នាក់ ដែល​ជួញដូរ​ថ្នាំញៀន​ជាង​២៦​គីឡូក្រាម​

spot_img

​ភ្នំពេញ​ ៖ មេខ្លោង​ជួញដូរ​គ្រឿងញៀន​៤​នាក់ (​ចិន​២​នាក់ និង​ខ្មែរ​២​នាក់​) រួម​ទាំង​ថ្នាំញៀន​ជាង ២៦​គីឡូក្រាម ត្រូវបាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​មុខ​ជា​សាធារណៈ នៅក្នុង​សន្និសីកាសែត កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​សន្និសីទ​សារព័ត៌មាន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បាន​ថ្លែងថា ក្រុម​កែច្នៃ​គ្រឿងញៀន​នេះ ត្រូវ​បង្ក្រាប​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​ការណែនាំ​ពី នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ការងារ​គ្រឿងញៀន និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​។​

​លោក​ឧត្តមសេនីយ៍​នាយកម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា ជនសង្ស័យ​៤​នាក់ ទី​១៖​ឈ្មោះ លី ហុង​អ៊ី ( Lee Hong Yu) ជនជាតិ​ចិន ទី​២៖​ឈ្មោះ ស៊ី យ៉ាង​ហ្វុង (Hsu Yao Feng) ជនជាតិ​ចិន ទី​៣៖​ឈ្មោះ ឈរ ប៊ុន​ឆាយ និង​ទី​៤៖​ឈ្មោះ សំ កុក​ឈាង ដែល​បង្ក្រាប​នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា ដោយ​គោលដៅ​ទី​១ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​អង្គរ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ គោលដៅ​ទី​២ ផ្ទះ​លេខ​១២២ ផ្លូវ​លេខ​២ ក្នុង​បុរី​កាំកូ​ស៊ីធី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ និង​គោលដៅ​ទី​៣ ផ្ទះ​លេខ​១១២E2 ផ្លូវ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។ កម្លាំង​នគរបាល​ជំនាញ​ដកហូត​បាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ១៨,១៦៦​គីឡូក្រាម ហេ​រ៉ូ​អ៊ីន​២១៧,៨៣​ក្រាម និង​កេតា​មិន ៨,៣៨៣​គីឡូក្រាម សរុប​២៦,៧៦៨​គីឡូក្រាម​។​

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ពោល​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ បាន​២.១៦៦​ករណី ឃាត់ខ្លួន​៤.៣០៤​នាក់ ស្រី​៣៧៣​នាក់ ក្នុងនោះ​ករណី​ជួញដូរ រក្សាទុក កែច្នៃ ដាំ​ដុះ ១.៣៨០​ករណី ប្រើប្រាស់​៧៨៦​ករណី អនុវត្ដ​ន៍​ដីកា​៧៤​ដីកា រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ ៦៤​គីឡូក្រាម និង​២៥៦​កញ្ចប់ កញ្ឆា​ក្រៀម​២២​គីឡូក្រាម និង​១២២.៦៩៤​ដើម និង​សម្ភារៈ​ចាប់​យក​មាន​រថយន្ដ​២៣​គ្រឿង ម៉ូតូ​៦២៦​គ្រឿង ទូរស័ព្ទ​១.៥១១​គ្រឿង ជញ្ជីង​៨៣​គ្រឿង អាវុធខ្លី ៧​ដើម និង​អាវុធ​វែង ៧​ដើម​។​

​ជនសង្ស័យ​ទាំង​អស់ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×