Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនគួរ​សោះ​! កំពុង​ល្បី ឌី​ជេ​ស្រី​ថៃ​រូប​ស្រស់​នេះ ស្រាប់តែ​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​នៅនឹងកន្លែង ព្រោះតែ​… (​មាន​វីដេអូ​)

spot_img

​តារា​អ៊ី​ន​ធើរ​ណេ​ត និង​ជា​ឌី​ដេ​រូប​ស្រស់​ដ៏​ល្បី​មួយរូប ដែលមាន​ឈ្មោះថា Kannikar “DJ Katoy” Namwicha និង​ជាមួយ​បក្ខពួក​ចូល​ក្លឹប ៥ នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​មិញ​នេះ ដោយ​ចោទប្រកាន់​ប្រើប្រាស់​គ្រឿងញៀន ខណៈ​កំពុង​ចូលរួម​ផឹកស៊ី​សប្បាយ នៅក្នុង​ក្លឹប​រាត្រី Burn Club ក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ។​

​ឌី​ជេ​ស្រី​វ័យ ២៤ ឆ្នាំ រូបនេះ ដែលមាន​អ្នកតាមដាន​ជាង​១​លាន​នាក់ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៦​នាក់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ប្រើប្រាស់​ថ្នាំញៀន បន្ទាប់ពី​ប៉ូលីស​បាន​ឆ្មក់​ចូលក្នុង​ក្លឹប​រាត្រី​នៅវេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១២ មេសា នេះ ។​

​បើតាម​សេចក្តី​រាយ​កាណ៍ នាង Kannikar បាន​សារភាព​នៅ​ចំពោះមុខ​ប៉ូលីស​ថា នាង​បាន​ប្រើប្រាស់​ថ្នាំ ketamine មុននេះ ៣ ថ្ងៃ មកហើយ ។​

​ពាក់ព័ន្ធ​ការចាប់ខ្លួន​នេះ​ផងដែរ ក្នុងនោះ​អ្នក​គ្រប់​ក្លឹប​ឈ្មោះថា Aanapat Reung-urai អាយុ ៥០ ឆ្នាំ ក៏ត្រូវ​បាន​ចោទប្រកាន់​តែងតែ​បើក​ក្លឹប​យប់ៗ​ជ្រៅ​ជ្រុល ដោយ​បើក​គ្មាន​ការអនុញ្ញាត និង​លក់​គ្រឿង​ស្រវឹង​ហួស​ម៉ោង​កំណត់​ទៀតផង ។​

​ទន្ទឹមនេះ​ផងដែរ ឌី​ជេ Katoy ក៏បាន​សរសើរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា ប៉ូ​លី​បាន​បញ្ជូន​គំរូ​ទឹកនោម​របស់​នាង ដើម្បី​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍ នៅក្នុង​ទីក្រុង​បាងកក ហើយ​នាង​គ្រោង​នឹង​ជួប​ជាមួយ​ប៉ូលីស​នៅ​ថ្ងៃទី​១១ ខែឧសភា ដើម្បី​ជ្រាប​ពី​លទ្ធផល​នេះ ។​

​នាង​នៅបាន​សរសេរថា​៖ «​សូមកុំ​សួរនាំ​ខ្ញុំ​អ្វី​ច្រើន​សម្រាប់​ពេលនេះ​» ។​

«​សូម​អរគុណ ចំពោះ​ការយោគយល់ ហើយ​នាង​ខ្ញុំ​ក៏​សុំទោស​ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​មួយ​នេះ​ដល់​អ្នក​ទាំងអស់គ្នា ដែល​តែង​គាំទ្រ និង​ស្រលាញ់​រូបខ្ញុំ​» ៕ ​ចន្ទី

spot_img
×