Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើចឹងបានទៀត! ឡង់គ្រីសឺ១គ្រឿង បើក​ដូច​អត់​ភ្នែក បំផ្លាញ​ផ្លូវ​បេតុង​ទើប​ធ្វើ​រួច​ថ្មីៗ​ ឃើញ​ហើយ​ហួស​ថ្លែង!

spot_img

រូបភាពប៉ុន្មានសន្លឹក ដែលកំពុងរីករាលនៅលើបណ្តាញសង្គម បង្ហាញរថយន្តឡង់គ្រីសឺ១គ្រឿង បើកដូចអត់ភ្នែក បំផ្លាញផ្លូវបេតុងទើបក្រាលរួចថ្មីៗ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសឹងរកពាក្យថ្លែងពុំចេញ ព្រោះតែម្នាក់ៗហួសចិត្តខ្លាំងពេក។

យ៉ាងណាមិញ ហេតុការណ៍ដ៏មហាហួសថ្លែងនេះ អ្នកចែករំលែកក៏ពុំបានដឹងថាបានកើតឡើងនៅទីណានោះទេ ដោយគ្រាន់តែបានដឹងតាមរយៈការបញ្ចាក់ថ្ងៃខែកើតហេតុលើរូបភាព គឺកាលពីវេលាម៉ោង ៥ និង២៦ ល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែ អ្នកលេងបណ្តាញសង្គមម្នាក់ បានប្រាប់ឲ្យដឹងថា បានកើតឡើងនៅផ្សារមណ្ឌលគីរី។

ក្រោយពីបានឃើញបែបនេះភ្លាម អ្នកលេងបណ្តាញសង្គម ផ្ទុះការរិះគន់អត់ចាំស្អែក និងមិនចង់ស្តាប់ហេតុផល ដោយបានដាក់ឲ្យធ្ងន់ៗថា៖​ «ធ្វើចឹងបានទៀត សង្ស័យឡានហ្នឹងឆ្កែអ្នកបើកដឹង, រកឯណាបានបើចម្រើនយ៉ាងនេះ មានប៉ុន្មាននាក់ទៀត អាប្រភេទបែបៗហ្នឹង!​, ឡានទិញថ្លៃ តែចរិកម្ចាស់វាធូរថ្លៃណាស់!…»។ ដោយឡែក អ្នកខ្លះទៀត បានបន្ទោសអ្នកធ្វើផ្លូវថា សង្ស័យអត់ដាក់ផ្លាកសញ្ញា ទើបរថយន្តហ្នឹង បើកអត់មានភ្នែកមើលផ្លូវគេទើបធ្វើរួចថ្មីៗបែបនេះ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×