Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេគ​ចិត្ត​អាណិត​ក្មេង​កើតមក “​ខ្វះ​” ឆ្អឹង​ប្រអប់​ខួរ​

spot_img

​មិនដឹង​កម្ម​ពៀរ​អ្វី​បណ្តាល​ឲ្យ​ក្មេង​នេះ (​អា​នាត​) បែរ​ជា​កើត​មក​ជាមួយ​ក្បាល ដែល​ពុំ​មាន​ប្រអប់​ខួរ ហើយ​ពេលនេះ​ក្រុម​គ្រួសារ​កំពុង​ស្វះស្វែង​អំពាវនាវ​រក​ថវិកា​ដើម្បី​ព្យាបាល និង​ពន្យារ​ជីវិត​ឲ្យ​ក្មេង​គួរឲ្យ​អាណិតអាសូរ​ម្នាក់នេះ ។​

​អនាត​កើត​នៅ​ខែ កុម្ភៈ កន្លងមក នា​ខេត្ត​ត្បូងឃ្មុំ ហើយ​ក្បាល​ពុំ​មាន​ឆ្អឹង​ប្រអប់​ខួរ​គ្រប់គ្រាន់ ។ ក្រយ៉ៅ​ក្បាល​ផត​ចុះ ពុំ​មាន​ផ្អែក​ឆ្អឹង​ប្រអប់​ខួរ​នៅ​ពីក្រោម ហើយ​ផ្នែក​ខាងក្រោយ​ក្បាល​បាន​ហើម​ធំ​ខុស​ប្រក្រតី ។​

​ដើម្បី​រក្សា​ជីវិត​បាន​អនាគត​ត្រូវ​វះកាត់​បណ្តុះ​ឆ្អឹង​ប្រអប់​ខួរ ប៉ុន្តែ​អនិច្ចា​កើត​មក​ក្នុង​គ្រួសារ​ក្រីក្រ ពុំ​មាន​លុយកាក់​សម្រាប់​សង​ថ្លៃ​ពេទ្យ ។ ទោះយ៉ាងណា ឪពុក​និង​ម្តាយ​របស់​វា (​បងស្រី និង​បង​ហ៊ាង) បាន​លក់​ផ្ទះសម្បែង ខ្ចីបុល​លុយ​គេឯង ប៉ុន្តែ​វា​ពុំ​គ្រប់គ្រាន់​ទេ ។​

​ដោយឡែក​វេជ្ជបណ្ឌិត​ក៏បាន​ប្រាប់ថា ការវះកាត់​នោះ​ត្រូវធ្វើ​នៅ​ប្រទេសក្រៅ ។​

​តាម​វេជ្ជបណ្ឌិត​នោះ​ក្មេង​នេះ​កើត​ជំងឺ Anencephely ឬ​ហៅ​ថា “​ប្រអប់​ឆ្អឹង​ខួ​របើក​” ។​

​សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​ទាំងអស់ បើ​អាច​សូមមេត្តា​ជួយ​ដល់​អ្នក​កំពុង​ទីទ័ល ស្ថិត​ក្នុង​ដំណើរ​ទាល់ច្រក​នៃ​ជីវិត​ផង​ចុះ ៕

spot_img
×