Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​អង្កេត​មន្ត្រី​គយ​ប្រចាំការ​តាម​ច្រក​កំពង់ផែ​ទាំង​រដ្ឋ និង​ឯកជន​នា​ខេត្ត​ព្រះសីហនុ ទាក់ទង​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​

spot_img

ព្រះសីហនុ​៖​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បានស្នើ​ដល់​ថ្នាក់ដឹកនាំ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​គយ​ប្រចាំការ នៅតាម​ច្រក​កំពង​ផែ​នានា​ទាំង​រដ្ឋ និង​ឯកជន ដែល​សង្ស័យ​អាចមាន​មន្ត្រី​គយ​ខ្លះ អាចមាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​​ពលរដ្ឋ​មាន​លំនៅឋាន​ក្បែរ​កំពង់ផែ​ទំនប់រលក ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​អះអាង​ឲ្យ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​ព្រះសីហនុ​ដឹងថា ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ រួមមាន​៖ ម៉ូតូ​សេរី​ទំនើបៗ សំភារៈ​សំណង់ ភេសជ្ជៈ​កំប៉ុង ឬ​ដប ស្រា​បៀ គ្រឿងសំអាង ឬ​គ្រឿង​សំអាត​កាយ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ទូរស័ព្ទដៃ​សេរី​ទំនើបៗ​ជាដើម ទំនងជា​ត្រូវបាន​គេ​លួច​នាំចូល​តាម​ចក្រ​កំពង់ផែ​ទាំង​កំពង់ផែ​រដ្ឋ និង​កំពង់ផែ​ឯកជន​នា​មូលដ្ឋាន​នេះ​។ ក្នុងនោះ​អាចមាន​ជាប់​ពាក់ព័ន្ធ កំពង់ផែ​ឯកជន​ទំនប់រលក ឬ​ហៅថា ផែ​លោក សូ ជុង​ហ៊ួ​រ និង​កំពង់ផែ​ឯកជន​មួយចំនួនទៀត នៅ​ស្រុក​ស្ទឹងហាវ​។​

​ក្រុមអាជីវករ និង​កម្មករ​បំរើការ​ងារ​នៅ​ផែ​មួយចំនួន បាន​អះអាងថា កំពង់ផែ​ទំនប់រលក ឬ​ហៅថា ផែ​លោក សូ ជុង​ហ៊ួ​រ អាចមាន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់​អនាធិបតេយ្យ​ច្រើន ព្រោះ​សង្កេតឃើញថា រាល់ថ្ងៃនេះ ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នេះ​ភាគច្រើន មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំការ​នៅ​កំពង់ផែ​នេះ ធ្វើការ​ត្រួតពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។​

​ពួកគេ​កត់សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​ទំនិញ ដែល​ដឹក​តាម​រថយន្ត​សណ្តោង​ធំៗ និង​មាន​បិទបាំង​ជិត មិន​ត្រូវបាន​មន្ត្រី​គយ និសមត្ថកិច្ច​ប្រចាំការ នៅ​ច្រក​កំពង់ផែ​ទំនប់រលក​នេះ ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​នោះទេ​។​

​ករណីនេះ ប្រជាពលរដ្ឋ​សង្ស័យថា ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នានា ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទំនងជា​អាច​លួច​នាំចូល​គេចពន្ធ​ខុសច្បាប់​អនាធិបតេយ្យ ដែល​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំការ​នៅ​កំពង់ផែ​មួយចំនួន​នោះ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិនបាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​តាម​ច្រក​កំពង់ផែ​នីមួយៗ​ឲ្យ​បាន​ដិតដល់​ជាដើម​។​

​ករណីនេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ថ្នាក់ទាប​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ ដល់ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ករណី​បទល្មើស​នាំ​ទំនិញគេចពន្ធ តាម​ច្រក​កំពង់ផែ​ទំនប់រលក និង​ច្រក​កំពង់​ឯកជន​មួយចំនួនទៀត នា​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ឲ្យ​ដិតដល់ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​បាត់បង​ប្រាក់ចំណូល​ថវិកាជាតិ​នា​ថ្ងៃ​អនាគត​។

​ទាក់ទិន​បញ្ហា​នេះដែរ អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំខេត្ត​ព្រះសីហនុ រួមមាន​៖ គម​អាដហុក និង​អង្គការ​លីកាដូ​ជាដើម ក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ​លើ​ករណី​ចោទប្រកាន់ ទៅលើ​បទល្មើស​ឃុបឃិត នាំចូល​ទំនិញគេចពន្ធ​តាម​ចក្រ​កំពង់ផែ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ចំណូល​ជាតិ​។​

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​ព្រះសីហនុ​ដឹង នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៩ ខែតុលា​ថា ធ្លាប់​បានទទួល​ព័ត៌មាន​ជុំវិញ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ត្រូវ​ឈ្មួញ​នាំចូល​តាម​ចក្រ​កំពង់ផែ​មួយចំនួន ពិសេស​កំពង់ផែ​ឯកជន​រួមមាន ផែ​ទំនប់រលក ឬ​ផែ​សូ ជុង​ហ៊ួ​រ និង​កំពង់ផែ​ឯកជន​នៅ​ស្រុក​ស្ទឹងហាវ​ជាដើម​។​

​ផ្តើម​ពី​បញ្ហា​នេះ លោកស្រី សុធា​រី បានស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ជាដើម ត្រូវបញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​ឈានទៅ​នាំខ្លួន មន្ត្រី​គយ ឬ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដែល​ប្រចាំការ​នៅតាម​ច្រក​កំពង់ផែ​នីមួយៗ​ឲ្យ​បាន​ឆាប់​។​

មន្ត្រី​ឃ្លាំមើល​សង្គម​រូបនេះ បន្តថា បើ​រកឃើញ​កំហុសឆ្គង ទៅលើ​មន្ត្រី​មួយចំនួន ដែល​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ ហើយ​អនុញ្ញាត ឲ្យ​នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់ ចូល​តាម​ច្រក​កំពង់ផែ​នីមួយៗ ត្រូវ​កសាង​សំណុំរឿង​បុគ្គល​ទាំងនោះ បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជាការ​ព្រមាន​។​

​ទោះជា​បែបនេះ​ក្តី លោកស្រី ជៀប សុធា​រី បាន​ទទួលស្គាល់ថា កន្លងមក​បានឃើញ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ខ្លះ មាន​ស្ថាប័នគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​ចុះ​ត្រួតពិនិត្យ​រកឃើញ​ម៉ូតូ និង​សម្ភារៈប្រើប្រាស់​មួយចំនួន ត្រូវ​ឈ្មួញ​បាន​នាំចូល និង​ដាក់លក់​នៅតាម​ហាង​មួយចំនួន នា​ខេត្ត​ព្រះ​សី​យ​នុ ដោយ​មិនបាន​បង់ពន្ធ​នាំចូល និង​ចាប់​ផាកពិន័យ​បង់ពន្ធ​ជូន​រដ្ឋ​បានជា​ច្រើន​ករណី​ជា​បន្តបន្ទាប់​មកនេះ​។​

CEN.COM.KH មិនទាន់​អាចទាក់ទង លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ និង​មិនទាន់​អាចទាក់ទង លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ឬ​ហៅថា ផែ​សូ ជុង​ហ៊ួ​រ ដើម្បី​បំភ្លឺ​តាម​ទូរស័ព្ទ ទៅលើ​ករណី​ចោទប្រកាន់​ដែលថា មាន​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​អនាធិបតេយ្យ ត្រូវគេ​លួច​នាំចូល​តាម​ច្រក​កំពង់ផែ​មួយចំនួន មាន​ផែ​ទំនប់រលក​ជាដើម ដោយ​មា​នាករ​ឃុបឃិត រវាង​មន្ត្រី​គយ និង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ នៅតាម​ច្រក​កំពង់ផែ​ចំនួន បាប​ឃុបឃិត​ជាមួយ​ឈ្មួញ ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​អនុញ្ញាត ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ បានទេ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៩ ខែតុលា ឆ្នាំ​២០១៧៕ ដោយ​៖ សត្យា​

spot_img
×