Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់! តៃកុងភ្នែកវៃ​ស្ទុះ​ចុះ​ពី​ឡាន​យ៉ាង​លឿន​ ខណៈ​ឃើញ​ស្រ្តី​ម្នាក់​លើក​កូន​ប្រុសប៉ុន​ប៉ង​​លោ.ត​ពី​លើ​ស្ពាន ចុងក្រោយ​គឺថា… (វីដេអូ)

spot_img

នៅក្នុងវីដេអូ TikTok ថ្មីៗនេះ បានបង្ហាញអ្នកបើកឡានក្រុងម្នាក់ អាចត្រូវបានគេមើលឃើញថា ពិតជាអស្ចារ្យខ្លាំងណាស់ ដែលគាត់អាចបញ្ឈប់ស្រ្តីជាម្តាយម្នាក់ រួមជាមួយកូនប្រុសតូចម្នាក់របស់នាង ពីការធ្វើអត្តឃា.តទាន់ពេលវេលា នៅចំណុចស្ពានមួយកន្លែង នៅក្នុងទីក្រុង Guangzhou ប្រទេសចិន។

វីដេអូ TikTok បានបង្ហាញពីរូបភាពស្រ្តីជាម្តាយ និងកូនប្រុស ដើរនៅផ្នែកម្ខាងនៃស្ពាន Pearl River។ កាមេរ៉ាសុវត្ថិភាពរបស់រថយន្តក្រុង បន្ទាប់មក បានចាប់បានទ្វារឡានក្រុងកំពុងបើកចំហរ ខណៈស្រ្តីរូបនោះកំពុងព្យាយាមលើកកូនប្រុសតូចរបស់នាងឡើងលើស្ពាន។ កាមេរ៉ាបន្ទាប់មក បានបង្ហាញអ្នកបើកបររថយន្តក្រុង លោក Zhang Zhide បានដោះខ្សែក្រវ៉ាត់សុវត្ថិភាពរបស់គាត់ចេញយ៉ាងលឿន។

វីដេអូដែលបង្ហាញពេលវេលាកើតហេតុនៅ​ម៉ោង 5:16 ល្ងាច ថ្ងៃទី២១ ខែតុលា បានបង្ហាញឲ្យឃើញ Zhang ស្ទុះចេញពីលើរថយន្តក្រុង រត់តាមពីក្រោយស្រ្តីនោះ ដែលបានលើកជើងស្តាំរបស់នាង ដាក់លើបង្កាន់ដៃស្ពានរួចជាស្រេចទៅហើយ។ តែទោះយ៉ាងណា លោក Zhang ​អាចចាប់ស្រ្តីនោះទាន់ពេលវេលា និងទាញត្រឡប់ទាំងម្តាយទាំងកូនប្រុសមកកាន់លើផ្លូវវិញដោយសុវត្ថិភាព។

តាមប្រភពព័ត៌មានក្នុងស្រុក​បានឱ្យដឹងថា ស្រ្តីរូបនេះ​ត្រូវបាននាំយកទៅ​កាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការសាកសួរ ខណៈកូនប្រុសរបស់នាងត្រូវបានសាច់ញាតិមកយក។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ជំងឺផ្លូវចិត្តត្រូវបានមាក់ងាយយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន។ ការសិក្សាមួយក្នុងឆ្នាំ 2019 បានរាយការណ៍ឲ្យដឹងថា ការខ្វះខាតបុគ្គលិកសុខភាពផ្លូវចិត្តយ៉ាងតិច 400,000 នាក់ ក្នុងប្រទេស ហើយការសិក្សាមួយផ្សេងទៀតក្នុងឆ្នាំដដែល បានរាយការណ៍ថា ភាគច្រើននៃប្រជាជនចិនចំនួន ២២០ លាននាក់ ឬប្រហែល ១៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេស ដែលបានជួបប្រទះជំងឺវិកលចរិក។ ជំងឺនេះមិនដែលបានទទួលការព្យាបាលនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@caroelynne

♬ original sound – Caroe Lynne
spot_img
×