Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! ស្ត្រី​នេះ​គិតថា​ខ្លួន​ស្អាត​ណាស់ មិនអាច​ទៅធ្វើ​ការងារ​បានទេ មានតែ​…

spot_img

​ស្ត្រី​មិន​ស្គាល់ឈ្មោះ​អាយុ​៣០​ឆ្នាំ​ម្នាក់ មកពី Lijiang នៅក្នុង​ខេត្ត Yunnan ភាគ​និរតី​នៃ​ប្រទេស​ចិន កំពុង​បង្ក​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ខណៈដែល​ស្ត្រី​រូបនេះ​បាន​អះអាងថា «​នាង​ស្អាត​ណាស់ ហេតុនេះ​ពុំ​អាចធ្វើ​ការ​បានទេ​» ។​

​ស្ត្រី​ដែល​ត្រូវ​បានឃើញ​អង្គុយ​នៅលើ​ដងផ្លូវ ជាមួយ​ស្លាក​ក្រ​ដា​កា​តុង​មួយ​ដាក់​នៅ​ពីមុខ​ខ្លួន ធ្លាប់ជា​អ្នករត់​តុ និង​ជា​អ្នក​គិតលុយ មុនពេល​នាង​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​, នេះ​បើតាម Sin Chew Daily បាន​រាយការណ៍​តាមរយៈ The Star ។​

​ស្ត្រី​នេះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា មុននេះ នាង​មាន​គម្រោង​សរសេរ​នៅលើ​ស្លាក​សញ្ញា​របស់ខ្លួន​ថា «​ខ្ញុំ​ឃ្លាន​ណាស់ ខ្ញុំ​ត្រូវ​ការប្រាក់ ១០ យ៉​ន់ ដើម្បី​ទិញ​អាហារ​ហូប​» ។​

​នាង​បាន​ជឿជាក់​យ៉ាង​មុះ​មុត​ថា មនុស្ស​នឹង​ជួយ និង​ផ្តល់​លុយ​ដល់​នាង តាមរយៈ​វិធី​នេះ ។ គម្រោង​មួយទៀត នាង​បាន​គិតក្នុងចិត្ត នឹងត្រូវ​ចិញ្ចឹម​ខ្លួនឯង តាមរយៈ​ការលក់ខ្លួន ប៉ុន្តែ នៅ​ចុងបញ្ចប់ នាង​មិនបាន​ធ្វើតាម​គំនិត​នេះ​ទេ ។​

​ដូច្នេះ ជំនួស​មកវិញ នាង​បាន​សម្រេចចិត្ត ដើរ​តាមផ្លូវ «​ស្មោះត្រង់​» ជាមួយ​ស្លាក​ក្រដាសកាតុង​នេះ ។​

​នៅលើ​នោះ នាង​បានសរសេរថា​៖ «​ខ្ញុំ​មកពី Hunan, ខ្ញុំ​មាន​រូប​សម្រស់​ស្អាត​ពី​ធម្មជាតិ​, កាយសម្បទា​មាំមួន និង​សុខ​ភាពល្អ ហើយ​ខ្ញុំ​ជ្រើស​យក​ការ​សុំទាន​នៅទីនេះ​ជំនួស​ទទួល​ការងារ​ធ្វើ​មួយ​, សូម​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ល្អ​របស់​អ្នក​ទាំងអស់គ្នា​» ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​សម្តែង​ការមិន​ពេញចិត្ត​ជាមួយ​អ្វីដែល​ស្ត្រី​នេះ​បានធ្វើ ជាមួយ​គំនិត​យល់ឃើញ​របស់​នា​ង​ដូច​ពោល​ខាងលើនេះ ៕ ចន្ទី

spot_img
×