Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកមែន! បុរសម្នាក់បើកជួលសេវាកម្ម ជូនដើរលេង ឬញ៉ាំអី កំដរនារី Single កំពុងទទួលការចាប់អារម្មណ៍!

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើលតែម្តង ខណៈបានដឹងថា បុរសវ័យក្មេងរូបរាងស្រស់សង្ហាម្នាក់ បានបង្កើតសេវាទទួលជូនស្រីៗ ដែលពុំមានមិត្តប្រុស ទៅកាន់ទីកន្លែងដែលពួកគេចង់ទៅ។ ហើយជាមួយសេវាដ៏ចម្លែកនេះផងដែរ ដំបូងៗ មនុស្សជាច្រើនក៏មានអារម្មណ៍គិតថា តើអ្នកណាឆ្កួតទៅដើរលេងជាមួយមនុស្សមិនដែលស្គាល់គ្នាសោះយ៉ាងម៉េចទៅ?។

តែទោះយ៉ាងណា សេវាកម្មនេះ បន្ទាប់មកមានការចាប់អារម្មណ៍ ដោយនារីម្នាក់បានជួលប្រុសស្អាតរូបនោះ អមដំណើរដើរលេងកម្សាន្ត និងព្រមទាំងធ្វើបុណ្យជាមួយគ្នាតាមខេត្ត រយៈពេល ៦ ថ្ងៃ ៥ យប់។​

នារីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Warada Pattananon បានបញ្ចេញឲ្យដឹងថា នាងបានជួលម្ចាស់ផេកឈ្មោះ ‘Let me be your friend, Ubon Ratchathani’ ដែលផ្តល់សេវាកម្មនេះ ដើម្បីដើរលេងកម្សាន្ត ព្រោះនាងនៅទៅម្នាក់ឯង គឺមិនងាយស្រួលក្នុងការបើកបរនោះទេ ហើយម្យ៉ាងទៀត នាងត្រូវធ្វើកិច្ចការងារច្រើន ក្នុងការបញ្ជូនឯកសារអេឡិចត្រូនិចជាប់រហូត។

នាងបានបន្តថា «ម្ចាស់ផេកនេះ គឺជាមនុស្សដ៏ល្អ ដោយគាត់យកចិត្តទុកដាក់​និងជួយខ្ញុំគ្រប់បែបយ៉ាង។ គាត់ត្រូវធ្វើការឲ្យខ្ញុំច្រើន ដោយចូលគេងយប់ៗជ្រៅ និងក្រោកពីព្រលឹមទៀតផង។ ជាចុងក្រោយ នាងបានប្រាប់ថា ប្រសិនបើអ្នកអត់មានគ្នាទៅជាមួយ សូមយកគាត់ធ្វើជាមិត្តភក្តិទៅ មិនខកបំណងនោះទេ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅលើផេកប្រុសស្អាត ‘Let me be your friend, Ubon Ratchathani’ គឺមានដាក់តម្លៃសេវាជូនដើរលេង ដោយគិតថ្លៃ ២០០ បាត ក្នុងរយៈពេល ២ ម៉ោង ហើយប្រសិនជួលពេញ១ថ្ងៃ គិតតម្លៃ ១០០០ បាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×