Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​ណាស់​! នារី​អ្នកចម្រៀង​វ័យក្មេង​ម្នាក់ ត្រូវបាន​គេ​បាញ់សម្លាប់​នៅលើ​ឆាក ព្រោះតែ​… (​មាន​វីដេអូ​)

spot_img

​តារាចម្រៀង​តាម​វង់​តន្ត្រី​ស្រុកស្រែ​ម្នាក់ ត្រូវបាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយ​បុរស​ស្រវឹង​ម្នាក់​ដែល​ចង់ឃើញ​នាង​រាំ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា Samina Samoon អាយុ ២៤ ឆ្នាំ ដែល​ក៏​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Sameena Sindhu បាន​កំពុង​សម្តែង​ច្រៀង​នៅក្នុង​ពិធីបុណ្យ​មួយ នៅក្នុង​ភូមិ Kanga ជិត Larkana (​ប៉ា​គី​ស្ថាន​) ។​

​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ Samoon អង្គុយ​នៅលើ​ឆាក និង​ច្រៀង ។ នាង​បន្ទាប់មក ក៏បាន​ក្រោកឈរ​នៅ​ច្រៀង​នៅ​មួយកន្លែង ។

​បុរស​២​នាក់​ត្រូវ​បានឃើញ​បាច​លុយ​ដាក់​នាង ខណៈ​នាង​កំពុង​ច្រៀង ។​

​ទោះយ៉ាងណា បុរស​ម្នាក់​មាន​ឈ្មោះថា Tarique Ahmed Jatoi បានទាមទារ​ឲ្យ​នាង​គួរតែ​បញ្ចេញ​កាយវិការ​រាំ​ផង ខណៈពេល​កំពុង​ច្រៀង ។​

​នៅពេល Samoon ដែលមាន​ផ្ទៃពោះ ៦ ខែ បាន​ច្រានចោល​សំណើរ​របស់គាត់​, ស្រាប់តែ​បុរស​នេះ​ផ្ទុះ​កំហឹង​ដក​កាំភ្លើង​បាញ់ប្រហារ​នាង បណ្តាល​ឲ្យ​ដេក​ដួល​នៅលើ​ឆាក​តែម្តង ។​

​អ្នកចម្រៀង​រូបនេះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ទីកន្លែង​ដែល​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​នាង និង​កូន​ក្នុង​ផ្ទៃ​របស់​នាង ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ពួកគេ​ពុំ​អាចជួយ​សង្គ្រោះបាន ។​

​ចំណែក​ជនបង្ក Jatoi ដែលមាន​សភាព​ស្រវឹង​នៅពេល​បាញ់ប្រហារ​នោះ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​២​ករណី ចំពោះ​ការស្លាប់​របស់​ម្តាយ និង​ទារក​មិនទាន់​កើត ៕ ចន្ទី​

 

spot_img
×