Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិចច្រឡំហាងមាស! កកស្ទះចរាចរណ៍ដ៏ធំ មិន​ធ្លាប់​ឃើញ​ពី​មុន កំពុង​ល្បីពេញ​អុីនធើរណិត (វីដេអូ)

spot_img

កាលពីយប់ថ្ងៃ​ទី​១ ខែ​វិច្ឆិកា បណ្តាវីដេអូបង្ហាញពីទិដ្ឋភាពនៃ​ការធ្វើ​ចរាចរណ៍ដ៏ធំណែនតាន់តាប់ បែកចែករំលេចពណ៌មាសឆ្អិនឆ្អៅដ៏ស្រស់បំព្រង នៅ​ផ្លាហ្សា Sungai Besi ឃើញថាបានល្បីពេញបណ្ដាញសង្គមតែម្តង។

ក្នុងនោះ វីដេអូមួយដែលបង្ហោះដោយគណនី TikTok ឈ្មោះ @mo_he_sh បានបង្ហាញរថយន្តកំពុងចលនាសន្សឹមៗនៅសាងខាងផ្លូវ ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួ និងវិលត្រឡប់មកវិញ។

វីដេអូនេះទទួលបានការចូលមើលជាង ៣.៦ លានដង នៅលើ TikTok ក្នុងរយៈពេលមិនដល់​២២ម៉ោងផង និងក៏ទទួលបានបានការចូលចិត្ត (Liked) ជាង ៥២២,០០០ និង ១២,០០០ មតិ ដែលអ្នកនិយមលេងអុិនធើរណិតបានចំអក និងត្អូញត្អែរអំពីចរាចរណ៍ដ៏ធំនេះ។

ដោយឡែក ក្នុងវីដេអូមួយទៀត ដែលត្រូវបានចែករំលែកដោយគណនី TikTok ឈ្មោះ @farhanarosl ក៏បានបង្ហាញ ចរាចរណ៍ដ៏ធំនេះ អាចត្រូវបានគេមើលឃើញថា មានភាពប្រសើរឡើង ខណៈពេលដែលអ្នកបើកបរតម្រង់ជួរដោយការអត់ធ្មត់ ដើម្បីឲ្យអ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់បានឆ្លងផុត។

នៅក្នុង caption នៃវីដេអូ farhanarosl បានចែករំលែកថា ចរាចរណ៍បានចាប់ផ្តើមតាំងពីម៉ោង ៤ រសៀល ហើយបានបន្តរាប់ម៉ោង។ នាងបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានម៉ោងនោះ មានរថយន្តសង្គ្រោះ​ចំនួន ៥ គ្រឿង​កំពុងព្យាយាម​បើកឆ្លងកាត់ចរាចរណ៍។

វីដេអូរបស់នាង ក៏ទទួលបានការចូលមើលជាង ៤.៥ លានដង ៣៩២.៤០០ Likes និង ១២.៣០០ comment ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@mo_he_sh #malaysia #MiddleEast #kl #car ♬ Originalton – 🇭🇷
@farhanarosl

Tol sg.besi dari pukul 4 tadi ribut teruk sekarang jem teruk 😭 ambulans lebih 5 biji dah lalu.

♬ original sound – Farhana
spot_img
×